ហេតុអ្វី​អាមេរិក​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ពេលនេះ​?

​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បានចាប់ផ្តើម​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ក្បែរ​កោះ​សិប្បនិម្មិត​របស់​ចិន​ដែល​បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ​។ វត្តមាន​នេះ គឺ​ស្រប​ពេលដែល​ភាព​តានតឹង​កំពុងតែ​កើតឡើង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន ដ្បិត​ចិន​នៅតែ​បន្ត​វាតទី​ខណៈពេល​អាស៊ាន​ព្យាយាម​រក​យន្តការ​ដោះស្រាយ​។ យ៉ាងណាក៏ដោយ ហេតុអ្វី​បានជា​រដ្ឋាភិបាល​អាមេរិក បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ស្រប​ពេលនេះ ?

សូមស្ដាប់ព័ត៌មានលម្អិត

​ថ្វី​ដ្បិត​មិនទាន់មាន​ការប៉ះទង្គិច​គ្នា​តាមរយៈ​ការបញ្ជូន​នាវាចម្បាំង​របស់​អាមេរិក​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ទាហាន​ល្បាត​ចិន​នៅ​តំបន់​នោះ​ក៏ដោយ ភាព​តានតឹង​សមុទ្រ​ចិន កំពុងតែ​ឈាន​ដំណាក់កាល​មួយ​គួរ​ព្រួយបារម្ភ​។ តាមពិតទៅ ការពង្រាយ​កងទ័ព​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន និង រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺជា​រឿង​ធម្មតា​ទៅហើយ​ដែល​រដ្ឋ​ទាំងពីរ​តែងតែ​ធ្វើ​កន្លងមក​។ ក៏ប៉ុន្តែ​សម្រាប់​វត្ត​មាននៃ ការបញ្ជូន​នាវាចម្បាំង​អាមេរិក​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅពេលនេះ​គឺអាច​មានភ្ជាប់​នឹង​មូលហេតុ​មួយចំនួន​ផងដែរ​។​

១. ដើម្បី​អនុវត្ត​ច្បាប់​អន្តរជាតិ​?
​គឺ​រយៈពេល​ជាង​៤​ទសវត្សរ៍​ទៅហើយ​ដែល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បាន​ផ្ទុះឡើង​ដោយ​មិនមាន​ដំណោះស្រាយ​រួមមួយ​។ ជាទូទៅ មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មានការ​រាំងស្ទះ​នៃ​ជម្លោះ​នេះ គឺ​ដោយសារតែ​ចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយសារ​យោងតាម​ប្រវត្តិសាស្ត្រ ខណៈ​ប្រទេស​អាស៊ាន​យោងតាម​ច្បាប់​អន្តរជាតិ​។  កន្លងមក​មេដឹកនាំ​អាស៊ាន បាន​បង្កើត​យន្តការ ជាច្រើន​ដើម្បី​បញ្ចុះបញ្ចូល​ចិន​ដើម្បី​ចូល​តុ​ចរចា តែ​ចិន​វិញ​បែរជា​បន្តសកម្មភាពរ​បស់​ខ្លួន​នៅក្នុង​តំបន់ ជម្លោះ​ជា​ឯកតោភាគី​ទៅវិញ​។ នោះ​គឺ ចិន​បាន​បន្ត​វាតទី​តំបន់​ជម្លោះ​ដោយបាន​សាងសង់​កោះ​សិប្បនិម្មិត​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មូលដ្ឋាន​យោធា​របស់​ចិន​ដើម្បី​ពង្រឹង​អំណាច​តាម​ដែនសមុទ្រ​។ បើ​យោងតាម​របាយការណ៍រ​បស់​ក្រុង​វ៉ា​ស៊ិន​តោន​ដោយ​យោងតាម​ប្រព​ន្ធ័​ផ្កាយរណប ចិន​បាន​ចូល គ្រប់គ្រង​តំបន់​ជម្លោះ​ប្រមាណ​ជាង​ប្រាំ​រយ​ហិច​តា​ដែល​ក្នុងនោះ​គឺជា​តំបន់​ដែល​រដ្ឋ​ពាក់​ព​ន្ធ័​អាស៊ាន បាន​កំពុងតែ​ទាមទារ​ផងដែរ​។

​នេះហើយ​ជា​ក្តីបារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​។ ហើយ អាមេរិក ត្រូវតែ​ចេញ​ចំណាត់ការ ដើម្បី​បញ្ឈប់​ចិន​ក្នុង​ការពង្រីក​ការសាងសង់ និង សកម្មភាព​នានា​ក្នុង​តំបន់​កំពុង​តែមាន​ជម្លោះ​។ នេះ មានន័យថា បើ​បណ្តោយ​ចិន​បន្តទៅទៀត នោះ​ដែនសមុទ្រ​ប៉ា​ស៊ិ​ហ្វិ​ក​ដែលជា​ច្រក​ដែនសមុទ្រ​ពាណិជ្ជ កម្ម​ដ៏​មមា​រញឹក​លំដាប់​ទី​២​ពិភពលោក នឹងត្រូវ​ប្រឈម​នឹង​បញ្ហា ដ្បិត​ចិន​បាន​គ្រប់គ្រង​ស្ទើរតែ ទាំងស្រុង​ហើយ​នោះ​។  មួយវិញទៀត វត្តមាន​នាវាចម្បាំង​អាមេរិក គឺ​អនុវត្ត​ស្របទៅនឹង​ក្របខណ្ឌ​អន្តរជាតិ​ពោលគឺ ការធ្វើដំណើរ​របស់​នា​វា​ចម្បាំង​គឺជា​សិទ្ធិ​សេរី​នៃ​ចរាចរ​តាម​ដែនសមុទ្រ​អន្តរជាតិ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​។

២. ការពារ​សម្ព​ន្ធ័​មិត្ត​នៅ​អាស៊ីអាគ្នេយ៍​?
​បើ​គេ​ក្រលេកមើល​ទំនាក់ទំនង​រវាង​អាមេរិក និង រដ្ឋ​ពាក់​ព​ន្ធ័​នៃ​ជម្លោះ​ដែលជា​សមាជិក​អាស៊ាន​រួម មាន​ហ្វីលីពីន និង វៀតណាម រដ្ឋ​ទាំងពីរ​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​អាមេរិក​ក្នុងការ​ពង្រឹង​អំណាច​របស់ ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ ហើយ វា​មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ផ្ញា​ក់​ផ្អើល​នោះទេ​ដែល​អាមេរិក ត្រូវ​ចេញ មុខ​ដើម្បី​ការពារ​ដៃគូ​របស់ខ្លួន​នោះ​។ ជាពិសេស​នោះ សម្រាប់​ទំនាក់ទំនង​អាមេរិក និង ហ្វីលីពីន វិញ គេ​ឃើញថា អាមេរិក ធ្លាប់បាន​ប្រកាស​ការពា​រ​ហ្វីលីពីន​រួចទៅហើយ ចំពោះ​ការគំរាមកំហែង​ផ្នែក​សន្តិ សុខ​ពីរ​ដ្ឋ​ខាងក្រៅ​។  ហើយ អាមេរិក ក៏មាន​មូលដ្ឋាន​យោធា​ដ៏​ធំ​មួយ​របស់ខ្លួន​នៅ​ហ្វីលីពីន​ស្រាប់​ផង ដែរនោះ​។ អ្វីដែល​គួរកត់សម្គាល់​នោះ ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​សម្តែង​ការ​ត្រេកអរ​ចំពោះ​វត្តមាន នាវាចម្បាំង​អាមេរិក​ផងដែរ​។

៣.​បង្ខំ​ចិន​ចូល​តុ​ចរចា​?
​មូលហេតុ​មួយ​ជ្រុង​ទៀត​នោះ វា​អាច​ពាក់​ព​ន្ធ័​ជាមួយនឹង​កិច្ចប្រជុំ​កំពូល​ដែល​នឹង​ធ្វើឡើង​នៅ​ក្រុង​កូ​ឡា ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ផងដែរ​។ ទាំង​អាមេរិក ទាំង​ចិន ទាំង​រដ្ឋ​អាស៊ាន និង​មេដឹកនាំ​ពាក់​ព​ន្ធ័​ផ្សេងទៀត នឹង​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដើម្បី​ជជែក និង ដោះស្រាយ​លើ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ទាំង​ក្នុង​តំបន់ និង ពិភពលោក​។ ក្នុងនោះ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏ត្រូវ​បាន គេ​រំពឹងថា នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​ផងដែរ ដ្បិត​បញ្ហា​នេះ កំពុងតែ​ជុំរុញ​ឲ្យ​រដ្ឋ​ខាងក្រៅ​មួយចំនួន ក្រៅពី​អាស៊ាន និង ចិន លូកដៃ​កាន់តែ​ជ្រៅ​ទៅៗ​។ កន្លងមក​ចិន តែងតែ​ពន្យារពេល​ចរចា​ជា​លក្ខណៈ ពហុភាគី ខណៈ​ទាមទារ​ឲ្យ​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី​។

​ដោយឡែក សម្រាប់​អាមេរិក បាន​ព្រមាន​ថា​នឹង​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ប្រសិនបើ ស្ថានភាព​កាន់តែ​តានតឹង​។ មានន័យថា បើ​ចិន នៅ​បន្ត​បំពាន និង រឹងត្អឹង​មិន​ចូល​ចរចា ចិន​អាច​នឹង ត្រូវ​ប្រឈមមុខ​កាន់តែ​ធ្ងន់ធ្ងរ​ទាំង​ផ្អែក​យោធា និង សហគមន៍​អន្តរជាតិ​។ ទោះ​ចង់​ឬ​មិន​ចង់ ចិន​ត្រូវ បង្ខំចិត្ត​ដើម្បី​ចរចា​ដើម្បី​អាច​អាច​កាត់បន្ថយ​នៅ​លទ្ធភាព​នៃ​ការខាតបង់​បាន​ខ្លះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​