​ថ្នាំ​ពន្យារកំណើត​កាត់បន្ថយ​បញ្ហា​ធ្លាក់ឈាម​ច្រើន​

Sanofi

ការធ្លាក់​ឈាម​ជា​ដុំៗ​ក្នុងកំលុងពេល​មករ​ដូ​វ​តែង​កើតមាន​ខ្លះៗ​ចំពោះ​ស្ត្រី​មួយចំនួន ។ បញ្ហា​កើត​ដូច្នេះ​ក៏​អាច​កើតមាន​ក្នុងកំលុងពេល​ស្ត្រី​ប្រើ​ថ្នាំលេប​ពន្យារកំណើត​ផងដែរ ប៉ុន្តែ​វា​មិនមាន​ជាប់ទាក់ទង​នឹង​ការប្រើ​ថ្នាំ​ពន្យារកំណើត​នោះទេ ។​ ​ប្រសិនបើ​ស្ត្រី​ទើប​ចាប់ផ្តើម​ប្រើ​ថ្នាំលេប​ពន្យារកំណើត ហើយ​កើតមាន​បញ្ហា​នេះ​ចូរ​កុំ​បារម្ភ ។

បញ្ហា​ធ្លាក់ឈាម​អាច​កើតមាន​ជា​រឿង​ធម្មតា និង ជាទូទៅ​បាត់ទៅ​វិញ​ដោយ​ឯង​ឯង​ក្នុង​វដ្ត​រដូវ​ទី​៤ ។ ហេតុផល​ដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​នេះ​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ តែ​យោងតាម​លោក​វេជ្ជបណ្ឌិត ជូ​ឌី​ត រី​ច​ម៉ាន (Dr. Judith Reichman) បាន​បកស្រាយ​ថា វា​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចខាងក្រោម ៖

លេបថ្នាំ​ពន្យារកំណើត​មិនបាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​

– ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក និង ថ្នាំ​វីតាមីន​ផ្សេងៗ និង ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​ពន្យារកំណើត​
– មាន​ជំងឺរាក និង ក្អួត​
– មាន​ជំងឺ​កាមរោគ​
– ជក់បារី ។​

បើ​ស្ត្រី​នៅតែមាន​បញ្ហា​ធ្លាក់ឈាម​ពេល​មក​រដូវ​ក្នុងកំលុងពេល​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​នោះ​ស្ត្រី​គួរតែ ៖

– បន្ត​ការ​លេបថ្នាំ​ពន្យារកំណើត​ឲ្យ​បាន​ទៀងទាត់​ដដែល ព្រោះ​បញ្ហានេះ​វា​មិន​ធ្វើ​ឲ្យ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​នោះទេ​
– តាមដាន​រយៈពេល​នៃ​ការ​មក​រដូវ​ឲ្យ​បាន​ទៀងទាត់ ជាពិសេស​បរិមាណ​នៃ​ការធ្លាក់​ឈាម​
– ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​ឈប់ លេបថ្នាំ​ពន្យារកំណើត​មួយរយៈ​ពេល​ខ្លី​
– កុំ​ជក់បារី ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព និង ប្រសិទ្ធភាព​ថ្នាំ ។​

ប្រសិនបើ​មានការ​ធ្លាក់ឈាម​ជាប់ៗ​គ្នា​ចំនួន ៧ ថ្ងៃ និង មាន​បរិមាណ​ច្រើន ស្ត្រី​ត្រូវ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​បណ្តាលមកពី​កក្តា​ដទៃទៀត ដូចជា​ជំងឺឆ្លង​ផ្សេងៗ និង រលាកជាដើម​។ គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យបរិមាណ​គ្រាប់​ឈាម ធ្វើ​តេ​ស្តិ៍​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ និង វិភាគ​រក​ភាពខុសប្រក្រតី​នៃ​កំណក​ឈាម ៕​ ​ ​


Related