ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

ដោយៈ សូរ្យសែង

មាន​ប្រជាជន​ 9 គ្រួសារ រស់នៅ​ផ្លូវ​លេខ ១៩០ សង្កាត់​ផ្សារ​ដេប៉ូ​ទី ៣ ខណ្ឌទួលគោក បានកើត​ទុក្ខ គេង​មិន​លក់ បក់​មិន​ល្ហើយ បាយ​មិនបាន ចំពោះ​រឿង​ការពង្រីក​ផ្លូវ​ប៉ះពាល់​ដល់​ដី​-​ផ្ទះ​របស់​ពួកគាត់ ហើយ​សន្យាថា​នឹងមាន​សំណង​ តែ​រហូតមកដល់​ថ្ងៃនេះ ម៉ោង​នេះ នាទី​នេះ វិនាទី​នេះ មិនទាន់​បានទទួល​សំណង​អ្វី​នៅឡើយ ហើយ​ក៏បាន​សំណូមពរ​ឱ្យ «​មតិ​អ្នក​» ជួយ​ផ្សព្វផ្សាយ ពាំនាំ​ពាក្យទៅដល់សាលារាជធានីភ្នំេពញ ​ក្រសួង ស្ថាប័ន​​ពាក់ព័ន្ធ ងាក​មក​ដោះស្រាយ​តាម​ការគួរ ។​

​បើតាម​ដំណើររឿង​ពី​យូរ​មក ប្រជាពលរដ្ឋ​បានធ្វើ​លិខិត​មួយ​ជូនទៅ​សាលាសង្កាត់​ផ្សារ​ដេប៉ូ ៣ និង សាលាខណ្ឌ​ទួលគោក ពី​ផល​លំបាក​ជាច្រើន​តាំងពី​សាងសង់​ស្ពាន​អាកាស​តិច​ណូ​មក ដូចជា ពួកគាត់​បាត់​ចំណូល​ទាំងស្រុង​ពី​ការប្រកប​អាជីវកម្ម​រកស៊ី ពិបាក​ចេញចូល និង ចត​យានយន្ត មានការ​ប្រេះស្រាំ លិច ជ្រាប​ទឹក​ផ្ទះ សំណង​ដល់​ការប៉ះពាល់ ។​ល​។ រឿងនេះ​បាន​ជូនទៅដល់​ខណ្ឌ​ ហើយ​ខណ្ឌ​បាន​បញ្ជូន​ស្នើ​ទៅ​ឯកឧត្តមអភិបាលរាជធានីភ្នំេពញរាជធានី​ភ្នំពេញ ដើម្បីអន្តរាគមន៍​ដោះស្រាយ​ពី​រឿង​ភាព​ប៉ះពាល់​លំនៅដ្ឋាន ដោយមាន​សំណង​ដល់​ប្រជាពលរដ្ឋ​នៅ​ផ្លូវ​លេខ១១០ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ៣ ខណ្ឌទួលគោក ដែលជា​ផ្លូវ​ស្រប​នឹង​មហាវិថី​សហព័ន្ធរុស្ស៊ី ។

​តាម​ការរៀប​រាប់រប​ស់​ពលរដ្ឋ​ទាំងនោះ​ថា «​ក្នុង​អង្គប្រជុំ​ដំបូង ខាង​ក្រសួង​សាធារណការ បាន​និយាយថា «… បើ​ការសាងសង់ និង ការពង្រីក​ផ្លូវ មាន​ប៉ះ​ផ្ទះ ដី កាំជណ្តើរ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង លូ នឹងមាន​សំណង​…»​។ ដោយសារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិនមាន​សំណង ហើយ​បានមក​រុះរើ និង វាយកម្ទេច​របង​ផ្ទះ ទើប​ប្រជាពលរដ្ឋ ៩ គ្រួសារ បានធ្វើ​លិខិត​ដោយមាន​ផ្តិតមេដៃ​ផង ប្តឹងទៅ​សាលាសង្កាត់​ផ្សារ​ដេប៉ូ ៣ ទៅ​លោក​អភិបាលខណ្ឌ​ទួលគោក ឯក ឃុន​ដឿ​ន ឱ្យជួយ​ពួកគាត់​ផង ព្រោះ​ជា​អាណាព្យាបាល​របស់​រាស្ត្រ​…» ។ ដោយ​រឿងនេះ​មាន​ភាពស្មុគស្មាញ​ពេក សាលាខណ្ឌ​ទួលគោក ដែល​ចុះហត្ថលេខា​ដោយ​លោក​អភិបាលខណ្ឌ ឯក ឃុន​ដឿ​ន បានធ្វើ​របាយការណ៍ និង ស្នើសុំ​ជួយ​ដោះស្រាយ​គោលនយោបាយ លើ​ផលប៉ះពាល់ ក្នុងការ​ពង្រីក​ផ្លូវ​ប៉ែក​ខាងត្បូង​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ៣ ជូនទៅ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ។ តែ​រហូតមកដល់​ម៉ោង​នេះ ពួកគាត់​មិនទាន់​បានទទួល​សំណង​អ្វី​នៅឡើយ​ទេ ទើប​ស្នើ​សុំឱ្យ «​មតិ​អ្នក​អន​ឡាញ​» ជួយ​ផ្សព្វផ្សាយ​រំឭក ដើម្បីឱ្យ​សាលា​រាជធានី ក្រសួង ស្ថាប័ន ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ទាំងឡាយ ដោះស្រាយ​សំណង​តាម​ការសន្យា​ឱ្យ​ពួកគាត់ ។​

​ចង់ជ្រាបច្បាស់ និង លម្អិត សូមអានបណ្តាលិខិតនៅខាងក្រោម​នេះ ដែលជា​លិខិតតវ៉ា​របស់​ពលរដ្ឋ ជូន​សាលាសង្កាត់​ផ្សារ​ដេប៉ូ ៣ ជូន​សាលាខណ្ឌ​ទួលគោក ជូនអភិបាលរាជធានីភ្នំេពញ និង លិខិត​របស់​អភិបាលខណ្ឌ​ទួលគោក ជូន​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ៖

ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !! ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

 

 

ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

 

ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

 



ពលរដ្ឋនៅផ្លូវ ១១០ សង្កាត់ផ្សារដេប៉ូ ៣ រង់ចាំសំណង !!

ជួបទៀតហើយ!! ប្រពន្ឌដើម វ៉ៃប្រពន្ធចុង យ៉ាងចាស់ដៃ (Clip))))http://www.matenak.com/2015/10/26/4398.html/

Posted by Matenak on Monday, October 26, 2015