Q&A : ហេតុអ្វី​បានជា​នាង​ខ្ញុំ​តែងតែមាន​អាការ​ឈឺចាប់​ ក្រោយពេល​រួមភេទ​?​

Sanofi

​សំណួរ ៖ រៀងរាល់​លើក​ក្រោយ​ពេលដែល​រួមភេទ​រួចរាល់​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺចាប់​ពេលខ្លះ​មិនសូវ​ស្រួលខ្លួន តើ​បើ​ជួប​អាការ​បែបនេះ​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច ?

ចម្លើយ ៖ ពេលខ្លះ​ដែល​យើង​រួមភេទ​ខ្លាំងក្លា ឬ ប្រើ​រយៈពេល​យូរ ក៏​អាច​បណ្តាលឱ្យ​ទទួលរង​ការឈឺចាប់​ក្រោយពី​រួមភេទ​ដែរ ពិសេស​អ្នក​ដែល​រស់នៅ​មិន​ធ្លាប់​បញ្ចេញ​កម្លាំងកាយ ឬ ហាត់ប្រាណ​តែម្តង ។ ហេតុនេះ​បើ​ចង់​បំបាត់​អាការ​នេះ នៅមុន​រួមភេទ​អ្នក​គប្បី​ចេះ​កម្តៅ​សាច់ដុំ​ដោយ​ធ្វើ​លំ​ហាត់ប្រាណ​បន្តិចបន្តួច ឬ ប្រើ​រយៈពេល​បបោសអង្អែល​ឱ្យបាន​ច្រើន ទើប​ពុំមាន​បញ្ហា​ចោទឡើង​នៅពេល​រួមភេទ​រួចរាល់ ។​

​ក្រៅពីនេះ​អ្នក​ត្រូវ​រួមភេទ​ដោយ​ប្រើ​ក្បាច់​ធម្មតា​មិនត្រូវ​ប្រើ​ក្បាច់​ដែល​ហួសហេតុ​ពេក​ឡើយ ហើយ​ត្រូវ​ដំណើរការ​សន្សឹមៗ​នោះ​អាចជួយ​ឱ្យ​អ្នក​ត្រៀមខ្លួន​បានល្អ ហេតុនេះ​ពេល​រួមភេទ​ក៏​អាច​ដំណើរការ​រលូន​ល្អ និង អាចធ្វើ​ចលនា​ដងខ្លួន​បាន​ងាយស្រួល​ជាង​មុន​ដែរ ។ ជាមួយគ្នានេះ​ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ​ ដើម្បី​យ​បន្ធូរ​សាច់ដុំ​ក៏​ជា​វិធី​ជ្រើសរើស​មួយទៀត​ដែល យើង​មិនអាច​មើលរំលង​បាន​ដូចគ្នា ។

ហេតុនេះ​អ្នក​អាច​សាកល្បង​ដើម្បីឱ្យ​ការរួម​ភេទ​របស់​អ្នក​នៅពេល​ក្រោយៗ​បានទទួល​សេចក្តីសុខ ហើយ​លែង​ទទួលរង​ការឈឺចាប់​ដូច​ពេលនេះ​បន្ត​ទៀតហើយ ៕



Related