គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា

រាជធានី​ភ្នំពេញ ៖ គយ​ច​ល័យ សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ក្រុង បាន​ចុះ​បង្ក្រាប​ទូរស័ព្ទ​ស៊េរី​ទំនើប​គេចពន្ធ​១​កុងតឺន័រ​ នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ នី​កា ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៤៥០​CEo ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ តុលា ២០១៥ ។

ប្រភព​ពី​មន្ត្រី​គយ​ច​ល័យ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ទើប​នៅ​ល្ងាច​ថ្ងៃនេះ​ក្រុម​មន្ត្រី​គយ​ចល័ត បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ក្រុង​ ចុះ​មក​បង្ក្រាប​ករណី​ទូរស័ព្ទ​ស៊េរី​ទំនើប​គេចពន្ធ​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ នី​កា ។  ជា​លទ្ធផល សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ទូរស័ព្ទ​១​ទូ​កុងតឺន័រ ដែល​មាន​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ៗ​ប្រមាណ​ជាង​២​ពាន់​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដែល​ហៅ​ថា​គយ​ច​ល័យ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ។

គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា

គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា
គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា
គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា
គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា
គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា
គយ​ច​ល័ត​បង្ក្រាប​ទូរស័ព្ទ​​ដៃ​គេច​ពន្ធ​ ១​កុងតឺន័រ​នៅ​ហាងលក់​ទូរស័ព្ទ​ដៃ​ នី​កា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត