កម្លាំងគយចល័ត ចាប់ទូរស័ព្ទស្មាតហ្វូន អត់បង់ពន្ធ ជាង ៤.០០០គ្រឿង នៅហាងទូរស័ព្ទ នីកា និង New Phone (ព័ត៌មានបន្ថែម)

ភ្នំពេញ៖ ទូរស័ព្ទស្មាតហ្វូនទំនើបៗអត់បង់ពន្ធ ជាង ៤.០០០គ្រឿង ត្រូវបានកម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអំពើគេចពន្ធ សហការជាមួយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ចុះទៅដកហូតទាមទារ ឲ្យម្ចាស់ទៅបំពេញ នីតិវិធី និងបង់ពន្ធ ឡើងវិញ។ តម្លៃពន្ធលើទូរស័ព្ទ ដែលមិនបង់ពន្ធនេះ មានរហូត៤០-៥០ម៉ឺនដុល្លារអាម៉េរិក។ ទូរស័ព្ទមិនបង់ពន្ធទាំងនេះ ត្រូវរឹបអូសពីហាងលក់ទូរស័ព្ទ «នីកា» និង «New Phone» ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

យោងតាមមន្រ្តីគយ ដែលបានចុះទៅចាប់ទូរស័ព្ទអត់បង់ពន្ធនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ទំនិញទូរស័ព្ទអត់បង់ពន្ធជាង ៤.០០០គ្រឿងនេះ មានជាប្រភេទរបស់ចិន ជាង ២.០០០គ្រឿង និង ជាង២.០០០គ្រឿងទៀត ជាប្រភេទ iPhone, Samsung, iPad...។ល។

មន្រ្តីគយចល័តបានបញ្ជាក់ថា ទូរស័ព្ទ ដែលអត់បង់ពន្ធនេះ មានតម្លៃត្រូវបង់ពន្ធ រហូតដល់ ៤០-៥០ម៉ឺនដុល្លារ។ មន្រ្តីគយដដែលនេះ បានបន្តថា កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ នឹងបន្តចុះបើកប្រតិបត្តិការត្រួតពិនិត្យ រាល់ទំនិញទាំងឡាយណាដែលគេចពន្ធ ឲ្យដូចភ្លៀងរលឹម និងជាប្រចាំ។

នាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ម្ចាស់យានយន្ត, ម៉ូតូ និងទំនិញទាំងឡាយណា ដែលមិនបានបំពេញ កាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ រួសរាន់ទៅបង់ពន្ធ ជៀសវាងប្រឈមនឹងការចាប់ និង ផាកពិន័យ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត