ឆក់​កាបូប​ពី​ស្ត្រី​ជិះ​លើ​រ៉ឺមក តែ​ត្រូវ​ពលរដ្ឋ​ព្រួត​ចាប់​បាន​ម្នាក់

ស្រ្តីចំណាស់ម្នាក់ ត្រូវបានចោមួយក្រុមមានគ្នា ២នាក់ ឆក់យកកាបូបទាំងព្រឹក ខណៈស្ត្រីរូបនេះ កំពុងជិះនៅលើកង់បី នៅតាមបណ្តោយផ្លូវ ម៉ៅសេទុង តែមិនបានសម្រេច។
ឆក់​កាបូប​ពី​ស្ត្រី​ជិះ​លើ​រ៉ឺមក តែ​ត្រូវ​ពលរដ្ឋ​ព្រួត​ចាប់​បាន​ម្នាក់
ជនសង្ស័យ (ខាងឆ្វេង) ម៉ូតូដែលជិះធ្វើសកម្មភាព (ខាងលើ) និងរ៉ឺមកដែលជនរងគ្រោះជិះ។ (រូបថត monoROOM.info/ H. Vuthy)

ករណីឆក់កាបូបនេះ កើតឡើងនៅវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅតាមផ្លូវ​ម៉ៅសេទុង មុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែ​បន្ទាប់​ពីឆក់រួច ត្រូវពលរដ្ឋព្រួតជួយចាប់ បានជនសង្ស័យម្នាក់ ភ្លាមៗនៅនិងកន្លែង។

តាមប្រភព ពីស្រ្តីរងគ្រោះបាននឲ្យដឹងថា មុនកើតហេតុ គាត់បានជិះរ៉ឺមកកង់បី តាមផ្លូវម៉ៅសេទុង។ ពេល​មក​ដល់កន្លែងកើតហេតុ ក៏លេចមុខជនពីរនាក់ ជិះម៉ូតូកញ្ចាស់មួយគ្រឿងតាមក្រោយ រួចបានធ្វើសកម្មភាព​ឆក់​កាបូប របស់ស្រ្តីរងគ្រោះ។ ប៉ុន្តែសកម្មភាពនេះមិនបានសម្រេចឡើយ ដោយសារអ្នកបើកកង់បី បានឃើញ​ហេតុការណ៍តាមកញ្ចាក់ ក៏បើកកៀសម៉ូតូជនទាំងពីរឲ្យដួល រួចស្រែកឲ្យមនុស្សម្នា នៅម្តុំនោះជួយ។

ពេលបានឮហើយ ពលរដ្ឋនៅក្បែរខាង បាននាំគ្នាមកជួយចាប់ចោរ ធ្វើឲ្យចោភ័យស្លន់ស្លោ រត់ចោលម៉ូតូ យក​តែប្រាសអាយុតែរៀងខ្លួន។ ជនសង្ស័យម្នាក់ បានរត់គេចខ្លួនរួច ខណៈម្នាក់ទៀតត្រូវពលរដ្ឋ ចាប់បាន ហើយ​វាយឡើងទ្រោមខ្លួន។ ជនសង្ស័យ ដែលចាប់ខ្លួនបាន មានឈ្មោះ ម៉ាច ទីន អាយុ ២២ឆ្នាំ មានមុខរបរ និង​ស្នាក់​នៅមិនពិតប្រាកដ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវឃាត់ខ្លួន ដើម្បីកសាងសំនុំរឿង បញ្ជូនទៅកាន់​អធិការដ្ឋានខណ្ឌ​ទួលគោក ចាត់ការតាមនិតិវីធីច្បាប់។