លោកម៉ាមូដ អាបាស់​សុំ​អន្តរជាតិ​ឲ្យ​ជួយ​ការពារ​ជីវិត​ប្រជាជន​ប៉ាឡេស្ទីន

នៅ​ថ្ងៃ​ពុធ ទី២៨ តុលា លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​បង្កើត​ជា​បន្ទាន់​នូវ​ប្រព័ន្ធ​ការពារ​អន្តរជាតិ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន និង​បាន​រិហារ​ប្រទេស​អ៊ីស្រាអែល​ដែល​បាន​បាញ់​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ដូច​សត្វធាតុ។ លោក​ម៉ាមូដ អាបាស់​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​កិច្ចប្រជុំពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។