បុរសម្នាក់ ត្រូវរថយន្ត បុកបណ្ដាល អោយ បាក់ជើងខាងស្ដាំខ្ទិច

ភ្នំពេញៈ បុរសម្នាក់ ត្រូវរថយន្ត បុកបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ បាក់ជើងខាងស្ដាំខ្ទិច តែម្តងដោយសារ រថយន្តបើកបុក។ ហើយហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧ និង៥០នាទី ព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។

បើតាមការឱ្យដឹងពីអ្នកដែលរស់នៅជិតកន្លែងកើតហេតុ បាននិយាយថា គេបានឃើញបុរសរងគ្រោះ បើករឺម៉កតាមបណ្ដោយផ្លូវ ជាតិលេខ៣ តែម្នាក់ឯងក្នុងទឹសដៅពីត្បូង ទៅជើងច្រាស់ទិស ជាមួយនិងរថយន្តកាមរីឆ្លាម ស្រាប់តែកំពុងបើក៏រថយន្តកាមរី ឆ្លាមពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2R-5994ដែលបើកក្នុងទិសដៅ ពីជើងទៅត្បូង នោះបានបុកពេញទំហឹង ជាមួយម៉ូតូកង់បីបីបណ្តាលអោយបុរសដែលបើកម៉ូតូកង់បីនោះបាក់ជើងខាងស្តាំខ្ទិច និងជើងខាងឆ្វេងក៏របួសដែរ ។

ប្រភពដដែលបានបន្តថា ម៉ូតូកង់បីវិញខ្ទិចតែម្តង រឺឯរថយន្តបានហោះទៅមុខជិត១០ម៉ែត្រ បានទៅបុកនិងប្រលាយ ដែលនៅអមតាមបណ្តោយ ផ្លូវជាតិបណ្តាលអោយរងការខូចខាតធ្ងន់ធ្ងរ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែ។

ជនរងគ្រោះត្រូវបានអង្គភាពសង្គ្រោះបន្ទាន់៧១១ចេញទៅដឹកយកទៅកាន់មន្ទីពេទ្យ កាល់ម៉ែត្រ ភ្លាមៗផងដែរដើម្បីសង្គ្រោះអាយុជីវិត ក្រោយពីកើតហេតុរថយន្តនិងម៉ូតូកង់បី ត្រូវបានខាងជំនាញ ចរាចរចុះមកវាស់វែង និងយកទៅរក្សារទុកនៅ ការិយាល័យនគរបាលចរាចរក្រុងភ្នុំពេញដម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕