អាជីវករ​ផ្សារ​ដើម​គ សួរ​លោកប៉ា សុជាតិ​វង្ស ជុំវិញ​ការរុះរើ និង​ការកសាង​ផ្សារ​ដើម​គ​

ភ្នំពេញ:  អាជីវករ​ផ្សារ​ដើម​គ បាន​សួរនាំ​លោកប៉ា សុជាតិ​វង្ស ជុំវិញ​ការរុះរើ​និង​ការកសាង​ផ្សារ​ដើម​គ​។ ជាការ​ឆ្លើយតប​ចំពោះ​សំនួរ​ក៏​ក្តៅគគុក​នេះ លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ ពិត​ជាមាន​គម្រោង​សាងសង់​ផ្សារ​ដើម​គ​ថ្មី​ពិតប្រាកដ​មែន ប៉ុន្តែ​គម្រោង​នៃ​ការសាងសង់​នេះ បើ​មាន​បងប្អូន​អាជីវករ​តែ​ម្នាក់​ជំទាស់ មិន​ឲ្យ​មានការ​សាងសង់​នោះ នោះ​សាលា​រាជធានី​ភ្នំពេញ ក៏​មិនមាន​ការសាងសង់​ផ្សារ​ដើម​គ​ថ្មី​នេះដែរ​។​

​ការបញ្ជាក់​សាជាថ្មី​ម្តងទៀត​ពី​សំណាក់​លោកប៉ា សុជាតិ​វង្ស​នេះ​បាន​ធ្វើឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា​។​

​លោក​អភិបាល បាន​បន្តថា "​ចំពោះ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា បងប្អូន​អាជីវករ​ទាំងអស់​នៅ​ផ្សារ​ដើម​គ នឹងត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​រើ​ទីតាំង​ទៅ​លក់​នៅ​ព្រៃ​ស ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​នោះ វា​ជា​រឿង​មិន​ពិត​នោះទេ នេះ​គ្រាន់តែ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ដើម្បី​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​ប៉ុណ្ណោះ​"​។

​លោក​បន្តថា បើ​មានការ​សាងសង់​ផ្សារ​ដើម​គ​ថ្មី​នោះ ក៏​មិនមាន​ការបង្ខំ​ឲ្យ​អាជីវករ​រើ​ទីតាំង​ចេញ​ឆ្ងាយ​ពី​ផ្សារ​ដើម​គរ​ដែរ ពោលគឺ​អាច​ឲ្យ​ប្រជាពលរដ្ឋ​លក់​លើ​ចិញ្ចើមផ្លូវ ដូច​ពេល​កំពុង​សាងសង់​ផ្សារ​ធំថ្មី​អ៊ីចឹង​ដែរ​។ ជាងនេះទៅទៀត ចំពោះ​អាជីវករ​ដែលមាន​តូប​នៅក្នុង​ផ្សារ ក្រោយ​ការសាងសង់​ផ្សារ​រួច នឹង​បាន​តូប​មួយ​នៅក្នុង​ផ្សារ​ថ្មី​នេះ ស្វ័យប្រវត្តិ​តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​តូប​នោះឡើយ​។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ អាជីវករ​មិន​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​សាងសង់​នោះ សាលា​រាជធានី នឹង​យក​គម្រោង​ថវិកា​នៃ​ការសាងសង់​ផ្សារ​ដើម​គនេះ​ទៅ​សាងសង់​ផ្សារ​រដ្ឋ​ថ្មី​មួយទៀត នៅ​រាជធានី​ភ្នំពេញ​៕​

អាជីវករ​ផ្សារ​ដើម​គ សួរ​លោកប៉ា សុជាតិ​វង្ស ជុំវិញ​ការរុះរើ និង​ការកសាង​ផ្សារ​ដើម​គ​

អាជីវករ​ផ្សារ​ដើម​គ សួរ​លោកប៉ា សុជាតិ​វង្ស ជុំវិញ​ការរុះរើ និង​ការកសាង​ផ្សារ​ដើម​គ​

អាជីវករ​ផ្សារ​ដើម​គ សួរ​លោកប៉ា សុជាតិ​វង្ស ជុំវិញ​ការរុះរើ និង​ការកសាង​ផ្សារ​ដើម​គ​