គយ​និង​អាវុធហត្ថ ចាប់​ទូរស័ព្ទ អត់​ពន្ធ​ជាង ៤ ពាន់​គ្រឿង នី​ហាង​លក់​ទូរស័ព្ទ នី​កា និង New Phone

ភ្នំពេញ: ​លោក​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​មាស ច័ន្ទ​ពិសិដ្ឋ បាន​ដឹកនាំ​កម្លាំង​គយ​ចល័ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ នី​កា និង​ហាង New Phone ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន សមត្ថកិច្ច​ជំនាញ​រកឃើញ ទូរស័ព្ទ​អត់​បង់ពន្ធ​ជាង ៤.០០០ គ្រឿង ក្នុងនោះ​ប្រភេទ​ទូរស័ព្ទ​ចិន​ជាង ២.០០០ គ្រឿង និង​ទូរស័ព្ទ​ប្រភេទ iPhone Samsung iPad ជាង ២.០០០ គ្រឿង​។​
 
​ប្រតិបត្តិការ ឆែកឆេរ​និង​បង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ក្រោម​ការដឹកនាំ​កម្លាំង​របស់​គយ​ចល័ត នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​មាស ច័ន្ទ​ពិសិដ្ឋ​។​

​មន្ត្រី​គយ​ចល័ត​បាន​បញ្ជាក់ថា ទូរស័ព្ទ​ជាង​៤.០០០​គ្រឿង ដែល​បង្ក្រាប​នេះ មានតម្លៃ​ត្រូវ​បង់ពន្ធ​រហូតដល់ ៤០-៥០ ម៉ឺន​ដុល្លារ​។ ជាមួយគ្នានេះ នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត រថយន្ត ម៉ូតូ និង​ទំនិញ​ទាំងឡាយណា ដែល​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ត្រឹមត្រូវ សូម​រួសរាន់​ប្រញាប់​មក​បង់ពន្ធ​ជាបន្ទាន់ ជៀសវាង​ប្រឈម​នឹង​ការចាប់ និង​ផាកពិន័យ​ព្រោះ​កម្លាំង​គយ​ចល័ត នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ នឹង​បន្ត​ចុះ​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ រាល់​ទំនិញ​ទាំងឡាយណា​ដែល​គេចពន្ធ ឲ្យ​ដូច​ភ្លៀងរលឹម និង​ជាប្រចាំ​៕​