អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថលជលិក​យក្ស​អត់​ជើង​នៅ​កម្ពុជា


អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថលជលិក​យក្ស​អត់​ជើង​នៅ​កម្ពុជា

​ថលជលិក​យក្ស​(សត្វ​រស់​នៅ​លើ​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន)ដ៏​ចម្លែក​ឥត​មាន​ជើង ដែល​មើល​ទៅ​ស្រដៀង​ពស់ និង​ជន្លេន ត្រូវ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​ក្នុង​​ព្រៃ​រង​ទឹក​ភ្លៀង ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail របស់​ចក្រភព​អង់គ្លេស។ ​​

 

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថលជលិក​យក្ស​អត់​ជើង​នៅ​កម្ពុជា

 

អង្គការ​អន្តរជាតិ​ការពារ​រុក្ខជាតិ និង​សត្វ Fauna & Flora International បាន​បញ្ជាក់​ថា សត្វ​ខ្លួន​ពណ៌​ប្រផេះ ដែល​គេ​​ហៅ​ជា​ភាសា​អង់គ្លេស Ichthyophis cardamomensis ត្រូវ​ប្រទះ​ឃើញ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​កោះកុង ក្នុង​តំបន់​មួយ​កំពុង​រង​ការ​គំរាមកំហែង​ដល់​ទី​ជម្រក​សត្វ។ ​​​

 

សត្វ​ប្រភេទ​ថ្មី​នេះ ត្រូវ​ប្រជាជន​កម្ពុជា ច្រឡំ​ថា​ជា​ពស់​ខ្វាក់ ឬ​សត្វ​ជន្លេន ប៉ុន្តែ​តាម​ពិត​ជា​ថលជលិក​ប្រភេទ​ថ្មី ទើប​រក​ឃើញ និង​អាច​មាន​ប្រវែង​រហូត​ដល់ ១,៥​ម៉ែត្រ។ យ៉ាង​ណា​មិញ សត្វ​ដែល​ប្រទះ​ឃើញ​នៅ​ពេល​នេះ ទើប​តែ​មាន​ប្រវែង ៣០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ៕

 

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថលជលិក​យក្ស​អត់​ជើង​នៅ​កម្ពុជា

 

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថលជលិក​យក្ស​អត់​ជើង​នៅ​កម្ពុជា

 

ចុចអាន៖ ៦​សន្លឹក​នៃ​ជីវិត​កសិករ​ខ្មែរ​ពេល​ព្រឹកព្រលឹម!

 

​​ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail