ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣០) អ្វី​ទៅ​ជា​រតនៈ​អលង្ការ​ចេនឡា​សម័យ?


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣០) អ្វី​ទៅ​ជា​រតនៈ​អលង្ការ​ចេនឡា​សម័យ?

ភាគ​ទី​៣០

«​ជួយ​សួរ​ផង​មើល៍! ​អគ្គនាយក​អី​ក៏​ឆ្មើង​ម៉េះ​? ប្រកាន់​លុយកាក់​ជាធំ​ម៉េះ​ហ្នឹង​!»
​ភូមិន្ទ​ងើបមុខ​សម្លឹង​ទៅ​ពីក្រោយ​ខ្នង​គូ​សន្ទនា​។​
​រង្វង់​មុខ​ទ្រ​វែង​ស្ងួតស្ងប់​នៃ​នារី​អភិជន​បង្ហាញ​មក​ជាមួយ​នឹង​ឈុត​ការិយាល័យ​ដ៏​រម្យទម​របស់​នាង។​

បុគ្គលិក​ទាំងឡាយ​ប្រាកដជា​កេះ​គ្នា​សួរ​ថា តើ​ព្យុះសង្ឃរា​អ្វី​ដែល​មាន​អនុភាព​បោកបក់​យក ​CEO ​ស្រី​មក​ធ្វើការ​យ៉ាង​សកម្ម​ពេល​ថ្មើរ​ណេះ​បាន​ទៅ?
​ប្រហែលជា​គ្មាន​អ្នកណា​ដឹង​ទេ​ថា មក​ពី​ថ្ងៃ​នេះ​នាង​មាន​ភ្ញៀវ​ពិសេស ឬ​ពេញ​មួយ​យប់​ហើយ ​នាង​នៅ​តែ​មិន​រម្ងាប់​ចិត្ត​ក្នុង​ការ​ចង់​ផ្ចាញ់ ​ដេត ​ភូមិន្ទ​?
«Project តម្លៃ​ថោក​ប៉ុណ្ណា​ក៏​ដោយ ឱ្យ​តែ​ DM​ ទទួល​ធ្វើ​បាន ខ្ញុំ​មិន​ខ្លាច​នឹង​ពិភាក្សា​គ្នា​ទេ!»
​នរៈ​ជា​ភ្ញៀវ​បែរ​ក្រោយ​មក​វិញ​ និម្មិត​តែ​ឮ​សំឡេង​ស្រី​ដែល​គេ​បាន​គេង​នឹក​ពេញ​មួយ​រាត្រី​មក​ហើយ។

​នាង​អង្គុយ​នៅ​ក្បាល​តុ​ប្រជុំ ជាមួយ​ភាព​ស្ងួត​ស្ងប់​សុភាពរាបសារ​ក្នុង​ឥរិយាបថ តែ​វង្ស​ សង្វារ​ដឹង​ថា​បេះដូង​នាង​ពិតៗ​គឺ​ប្រហែលជា​កំពុង​លោត​កញ្ជ្រោល​ដូច​រលក​ សមុទ្រ​ត្រូវ​ខ្យល់​ស្នេហ៍​បោក​បាច។
«​កម្មវិធី​រតនៈ​អលង្ការ​ចេនឡា​សម័យ ប្រហែល​ពិបាក​រក​អ្នក​ណា​ឱ្យ​សក្ដិសម​នឹង​រៀបចំ​កម្មវិធី​ដូច​ DM Empire ណាស់​!»
​គេ​និយាយ​ទាំង​ផ្ដោត​កែវភ្នែក​មមី​រក​ស្នេហ៍​របស់​ខ្លួន​ទៅ​កាន់​នារី​រូប​ ល្អ។​ ដៃ​ម្ខាង​របស់​សង្វារ​លូកដៃ​ទៅ​ទាមទារ​សំណុំ​ឯកសារ​ពី​ដៃ​ល​លេខា​គេ ធ្វើ​ឱ្យ​លេខា​តូច​ស្រវេស្រវា​បើក​រក​ឯកសារ​ហុច​មក​ឱ្យ​ម្ចាស់​ប្រុស​។

​មិនទាន់​អី​ផង​ដេត ​ភូមិន្ទ​វាចា​ទប់​ជា​មុន​៖
«​ឈ្មោះ​វែង​ម៉េះ​? ហើយ​បាន​ឈ្មោះ​យ៉ាប់ៗ​ហ្នឹង​ពី​ណា​មក?! ​ឈ្មោះ​យ៉ាប់​ពេក​ Design ​ម៉េច​ចេញ​ទៅ​?!»
​មេត្រី​អស់​សំណើច។
​ស្គាល់​គេ​យូរ​យ៉ាង​ណេះ​ហើយ​ ជា​លើកដំបូង​ដែល​នាង​ឃើញ​នាយ​ពាណិជ្ជ​និយាយ​ស្ដី​ដូច​មនុស្ស​ស្រី​ គឺ​និយាយ​ចង់​ឈ្នះ​ចង់​ចាញ់ ខុស​ចរិត​គេ​ពីមុន​មក​ដែល​មិន​ងាយ​ហា មិន​ងាយ​មាន​ប្រតិកម្ម។
​នាង​សម្លឹង​បុរស​ទាំង​ពីរ​ទាំង​ខំ​ទប់​សំណើច​របស់​ខ្លួន ​ព្រោះ​ចង់​ដឹង​ថា ​តើ​ការ​ពិត​ទៅ​ដេត ​ភូមិន្ទ​ម្នាក់​នេះ​ពិតជា​នៅ​រក្សា​ចិត្ត​ប្រកាន់​នាង​ដែល​បាន​ឈរ​ឱប​អ្នក​​ប្រុស​ធំ​នៅ​ផ្ទះ​ចម្ការ ឬ​ក៏​គេ​មាន​ចិត្ត​ខ្វែង​គំនិត​នឹង​វង្ស ​សង្វារ​តាំង​តែ​ពី​ដើម​រៀងមក​? ​ហើយ​ក៏​ចាំ​មើល​ដែរ​ថា ​តើ​អ្នក​ប្រុស​ធំ​នឹង​កំដរ​សង្គ្រាម​សម្ដី​ដេត​ ភូមិ​ន្ទ​របៀប​ណា​វិញ?

«​តែ​ខ្ញុំ​យល់​ថា ពីរោះ​ម្យ៉ាង​ដែរ​តើ!»
​រាជិនី​ DM​ ថា​ផង ដៀង​កែវភ្នែក​ថ្លាយង់​របស់​នាង​លួច​ពិនិត្យ​ផ្ទៃមុខ​គូ​ដណ្ដឹង​ផង ហើយក៏​ងាក​មក​តាមដាន​អ្នក​ប្រុស​ធំ​ផង​ដែរ។
​វង្ស​ សង្វារ ​កំពុង​ឡើង​ឈាម សឹង​ថា​ហើប​ខ្លួន​ពី​កៅអី​បាន​ទៅ​ហើយ​ដែល​ត្រូវ​ភាគី​ខាង​ស្រី​ផ្អៀង​សម្ដី​មក​ជួយ​ខាង​នាយ​។​
​ដេត​ ភូមិ​ន្ទ​ វិញ​ធ្វើ​ញឹមៗ ទប់ចិត្ត​មិន​តបត ហើយ​ងក់​ក្បាល​ផ្ងក់ៗ៖
«បាន​! គ្នា​គេ​មួយ​គូ​នេះ​រួម​ដៃ​គ្នា​លេង​ខ្ញុំ​តើ​!» […]

 

ចុចអានភាគទី៣០ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣០) អ្វី​ទៅ​ជា​រតនៈ​អលង្ការ​ចេនឡា​សម័យ?

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ