យក​តារា​ប្រុស​២០​រូប​មក​បោះ​ឆ្នោត​ជ្រើស​តារា​រ៉េប​ស្រី​កូរ៉េ​៥​រូប​ Korea’s Queen of Hip-Hop ​គឺ​ជា…

យក​តារា​ប្រុស​២០​រូប​មក​បោះ​ឆ្នោត​ជ្រើស​តារា​រ៉េប​ស្រី​កូរ៉េ​៥​រូប​ Korea’s Queen of Hip-Hop ​គឺ​ជា…

តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន E-Dail ដោយ​ឲ្យ​តារា​រ៉េប​ប្រុស​ចំនួន​២០​ធ្វើ​ការ​បោះឆ្នោត​ ​ទៅ​តារា​ស្រី​រូប​ណា​មាន​សមត្ថភាព​រ៉េប​ល្អ​ជាង​គេ​ក្នុង​ប្រទេស​កូរ៉េ​ពេល​បច្ចុប្បន្ន។

 

 

យក​តារា​ប្រុស​២០​រូប​មក​បោះ​ឆ្នោត​ជ្រើស​តារា​រ៉េប​ស្រី​កូរ៉េ​៥​រូប​ Korea’s Queen of Hip-Hop ​គឺ​ជា…

 


សមាសភាព​ក្រុម​តារា​រ៉េប​ប្រុស​ដែលចូលរួម​បោះ​ឆ្នោត​​ទាំង​នោះ​មាន​ដូចជា Rhymer, Primary, Choiza និង Gaeko ក្រុម Dynamic Duo , Verbal Jint , Gary និង Gil ក្រុម Leessang , Tablo ក្រុម Epik High, DJ Tukutz និង Mithra Jin , Sangchu ក្រុម Mighty Mouth, Lil Boy និងLouie ក្រុម Geeks , Moowoong ក្រុម Baechigi, San E, Sleepy, J’kyun និង Big Tray។

 

ជា​លទ្ធផល​​ តារា​រ៉េប​ស្រី Yoon Mi Rae ​​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា “Korea’s Queen of Hip-Hop” ឈរ​ចំណាត់​ថ្នាក់​លេខ​១ ​មាន​សំឡេង​ឆ្នោត ៣០% ​រីឯ Jessi ក្រុម Lucky J កាន់​ដំណែង​លេខ​២​ ជាមួយ​លទ្ធផល ២៥% តាម​ពីក្រោយ​ CL សមាជិក​ក្រុម 2NE1 និង Cheetah ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ស្ទួន​មាន​១០​%​ និង​លេខ​៤​បាន​ទៅ LE សមាជិក​ក្រុម EXID​ មាន​៧,៥%។ ​​

ចង់​ដឹង​ថា​អ្នក​លេខ​១​​ពូកែ​រ៉េប​យ៉ាង​ណា​​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

ចុចអាន៖CL លេង​ម៉ូដ​បញ្ចេញ​អាវ​ទ្រនាប់​​ក្នុង​កម្មវិធី​សប្បុរសធម៌

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖koreaboo