ចង់​គ្រប់គ្រង​សម្ពាធ​ឈាម​កំពុងតែ​ឡើង​ខ្ពស់​ទាល់តែ​ធ្វើ​តាម​របៀប​នេះ​

ចង់​គ្រប់គ្រង​សម្ពាធ​ឈាម​កំពុងតែ​ឡើង​ខ្ពស់​ទាល់តែ​ធ្វើ​តាម​របៀប​នេះ​

​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ជា​ឃាតករ​ឈាម​ត្រជាក់ ព្រោះ​ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​អ្វី​សោះ ហើយក៏​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ស្ងៀម​ស្តាត់​ផងដែរ​។ អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ភាគច្រើន​មិនដឹង​ខ្លួន​ថា​មាន​ជំងឺ​នេះ​ផង ទាល់តែ​ចូលដល់​ដំណាក់កាល​យឺត​ពេល​ទៅ​ហើយ​។ បើសិនជា​អ្នក​មាន​ការនឿយហត់​នឹង​ការប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​កំពុងតែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដើម្បី​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​មែន​នោះ ចូរ​ស្វែងយល់ និង​សាកល្បង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​របស់​យើង​សិន​ទៅ​។

ចំណាយ​ពេល​ចូលរៀន​រាំ​
ការ​ធាត់​ខ្លាំង​ច្រើនតែ​ជាដើម​ហេតុ​នាំ​ឱ្យ​លើស​សម្ពាធ​ឈាម​។ ចូរ​ចាំ​ថា ការ​ធាត់​លើស​ទម្ងន់​រៀងរាល់ ៤,៥​គីឡូក្រាម​ដែល​ខ្ពស់​ជាង​ទម្ងន់​ធម្មតា (BMI) វា​នឹង​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើ​ស​ខ្ពស់​ជាង​មុន​៤​មី​លី​ម៉ែត្រ​បា​រ៉​ត ឬ mm Hg​។ បើសិនជា​ការដើរ រត់​យឺតៗ និង​ការ​ហាត់ប្រាណ​នៅ​ក្លិប​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​មិន​អាច​ជួយ​សម្រក​ទម្ងន់​បានទេ ចូរ​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​វិញ​ទៅ​ដូច​ជា​ការ​រាំ​ជាដើម​។ ការ​រាំ​នឹង  ផ្តល់​ជា​ថាមពល​ដល់​អ្នក ឱ្យ​រំលាយ​ជាតិ​ខ្លាញ់​បាន​កាន់តែ​ច្រើន និង​ជួយ​ដល់​បេះដូង​ច្របាច់​ឈាម​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​វា​ច្រើនពេក​ឡើយ​។ ការ​រាំ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដើម្បី​គ្រប់គ្រង​ការ​លើស​សម្ពាធ​ឈាម​បាន​។ ការសិក្សា​បាន​ឱ្យដឹងថា សកម្មភាព​បែប​អ៊ែ​រ៉ូ​ប៊ិក​ដោយ​ការ​រាំ​បូករួម​នឹង​កម្មវិធី​គ្រប់គ្រង​ទម្ងន់​ទៀត​នោះ​នឹង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​កាន់តែ​លឿន​។

ប្រើ​វិធី​ដកដង្ហើម​
មាន​មនុស្ស​មួយចំនួន​ឥ​លើស​សម្ពាធ​ឈាម​នៅ​ពេល​ព្រឹក​ជាង​ពេល​ល្ងាច​ដោយសារ​តែ​កង្វះ​ការទទួល​បាន​អុកស៊ីសែន ឬ​មាន​អុកស៊ីសែន​នៅពេល​យប់​ច្រើនជាង​។ ហេតុដូច្នេះ​ហើយ ការផ្គត់ផ្គង់​អុកស៊ីសែន​ដល់​រាងកាយ​បាន​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ក្នុង​ការថែរក្សា​សម្ពាធ​ឈាម​។ ពេលខ្លះ នៅ​ពេល​ស្ត្រេ​ស យើង​ងាយ​នឹង​ពិបាក​ដកដង្ហើម​ណាស់ ដូច្នេះ​កង្វះ​អុកស៊ីសែន​នឹង​នាំ​អោយ​ស្ត្រេ​សកាន់តែ​ខ្លាំង និង​លើស​សម្ពាធ​ឈាម​។ ដូច្នេះ​ចូរ​ចំណាយ​ពេល​សម្រាក និង​ដក​ដង្ហើមចូល​ឱ្យបាន​ល្អ    រយៈពេល​១០ ទៅ​១៥​ដង​ទៅ​។
ចង់​គ្រប់គ្រង​សម្ពាធ​ឈាម​កំពុងតែ​ឡើង​ខ្ពស់​ទាល់តែ​ធ្វើ​តាម​របៀប​នេះ​

គេង​បន្ថែម​នៅ​ថ្ងៃ​ចុង​សប្តាហ៍​
ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​សុខភាព​ច្រើនយ៉ាង​ណាស់ ហើយ​ការ​លើស​សម្ពាធ​ឈាម​ក៏មាន​ក្នុងនោះដែរ​។ រឿង​នេះ​គឺ​ងាយ​យល់​ណាស់ បើសិន​ជា​អ្នក​គេង​បានតែ​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ជីវិត​អ្នក​នឹង​មាន​ការរីកចម្រើន​តិចតួច​ណាស់​។ បើសិន​ជា​អ្នក​គេង​តិច​បែបនេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ អ្នក​គួរតែ​ដល់​ពេល​បន្ថែម​ការ​គេង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​វិញ​ទៅ​។ ការ​ភ្ញាក់​ពី​គេង​យឺត​ជាង​ធម្មតា​មួយ ឬ​ពីរ​ម៉ោង និង​ចូល​គេង​លឿន​ជាង​ធម្មតា​មួយ​ម៉ោង​គួរតែ​ជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ​។ ការ​ប្រារព្វ​ពិធីជប់លៀង​នៅ​យប់​ជ្រៅ​ពិតជា​មិន​អាច​ជួយ​អ្វី​ដល់​បេះដូង​អ្នក​ឱ្យ​មាន​អាយុ​វែង​បានឡើយ​៕

ចង់​គ្រប់គ្រង​សម្ពាធ​ឈាម​កំពុងតែ​ឡើង​ខ្ពស់​ទាល់តែ​ធ្វើ​តាម​របៀប​នេះ​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។