​វិធី​ងាយៗ​អាច​បំបាត់​អា​ការៈវិល​មុខ​បាន​

​វិធី​ងាយៗ​អាច​បំបាត់​អា​ការៈវិល​មុខ​បាន​

​អ្នកជំងឺ​ដែល​មាន​អា​ការៈវិល​មុខ​អាច​នឹង​មាន​អារម្មណ៍​មួយ​មិន​ធម្មតា​ដែល​អាច​ឱ្យ​ពួកគេ​យល់ថា​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​កំពុងតែ​វិលខ្ញាល់ ឬ​ធ្វើ​ចលនា​។ ហេតុដូច្នេះ​ហើយ អ្នកជំងឺ​នឹង​បាត់បង់​តុល្យភាព​រាងកាយ ឬ​មាន​អារម្មណ៍​ចង្អោរ​ភ្លាមៗ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ការវិល​មុខ​ងាយៗ​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន​។​

​ព្យាយាម​បន្ធូរ​រាងកាយ និង​ប្រាកដថា​អ្នក​បាន​គេង​គ្រប់គ្រាន់​ហើយ ព្រោះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច  បណ្តាល​ឱ្យ​វិលមុខ និង​ចង្អោរ​ភ្លាមៗ​បាន​។

​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែល​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់

ញ៉ាំ​ទឹក​ផ្លែឈើ និង​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
​វិធី​ងាយៗ​អាច​បំបាត់​អា​ការៈវិល​មុខ​បាន​

​ចៀសវាង​ការធ្វើ​ចលនា​គ្រប់យ៉ាង​ព្រោះ​វា​នឹង​នាំអោយ​មាន​អតុល្យភាព​ដល់​រាងកាយ​ខណៈពេល​កំពុង​ងើប​ពី​គ្រែ​។​
 

​ញ៉ាំ​ផ្លែ​ស្ត្របឺ​រីទំ និង​លាយ​វា​ជា​មួយ​យ៉ា​អួ
​វិធី​ងាយៗ​អាច​បំបាត់​អា​ការៈវិល​មុខ​បាន​

​ញ៉ាំ​ខ្ញី​ឆៅ​មួយ​ដុំ និង​លាយ​វា​ទៅ​ក្នុង​តែ ឬ​ទំពារ​វា​ទាំង​ឆៅ​តែម្តង ព្រោះ​វា​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការឈឺ​ក្បាល និង​ចង្អោ​បាន​។​
​វិធី​ងាយៗ​អាច​បំបាត់​អា​ការៈវិល​មុខ​បាន​

​ផ្លែ​អាល់​ម៉ុន​គឺជា​គ្រាប់​ធញ្ញជាតិដ៏​មានជីវជា​តិ​បំផុត​។ អ្នក​អាច​កិន​ផ្លែ​នេះ​មួយ​ចំនួន​ហើយ​លាយ​ជាមួយនឹង​ទឹកដោះគោក្តៅៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ទៅ​។ វា​នឹង​ជួយ​ឱ្យ​មាន​កម្លាំង និង​សុខភាព​ល្អ ព្រមទាំង​បន្ថយ​រោគសញ្ញា​នៃ​ការវិល​មុខ​ទៀត​។

​ដំបូង​ឡើយ ការវិល​មុខ​ចាប់ផ្តើម​ជាមួយនឹង​ការ​ចង្អោ​រ និង​ឈឺក្បាល​។ កាលណា​មាន​រោគសញ្ញា​ពេលណា អ្នក​គួរតែ​លាយ​អំបិល​បន្តិច ម្រេច​ខ្មៅ និង​ទឹក​ក្រូចឆ្មា​លាយ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ដើម្បី​បង្ការ​ការវិល​មុខ​ខ្លាំង​បាន​៕
​វិធី​ងាយៗ​អាច​បំបាត់​អា​ការៈវិល​មុខ​បាន​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។