សញ្ញា​ដែល​អាច​គិត​ថា​អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​

សញ្ញា​ដែល​អាច​គិត​ថា​អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​

​សញ្ញា​របស់​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ច្រើនតែ​កើតឡើង​យឺតៗ និង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្នុង​រយៈពេល​យូរ​។ រោគសញ្ញា​របស់​ជំងឺ​នេះ​មាន​ដូចជា​៖

ឈឺចាប់​៖ សន្លាក់​ប្រហែលជា​មាន​ការឈឺចាប់​ក្នុងពេល ឬ​ក្រោយ​ពេល​ធ្វើ​ចលនា​រួច​។​

តឹង​បែប​ឈឺ​៖ សន្លាក់​អាច​នឹង​មាន​អារម្មណ៍​ថា​តឹង​នៅពេល​សង្កត់​លើ​វា​តែ​បន្តិច​ក៏ដោយ​។​

គាំង​សន្លាក់​៖ ការ​គាំង​សន្លាក់​អាច​នឹង​សម្គាល់​ដឹង​ជាងគេ​នៅ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង ឬ​ក្រោយ​ពី​មិនបាន​ធ្វើ​សកម្មភាព​អ្វី​មួយ​រយៈ​។​

មិន​អាច​បត់បែន​បាន​៖ អ្នក​ប្រហែលជា​មិន​អាច​ធ្វើ​ចលនា​សន្លាក់​បាន​ពេញលេញ​ឡើយ​។​

ឮ​សម្លេង​ក្នុង​សន្លាក់​៖ អ្នក​អាច​នឹង​ឮ​សម្លេង​ក្រេតក្រត​នៅពេល​ប្រើប្រាស់​សន្លាក់​ធ្វើ​ចលនា​។​

ឆ្អឹង​ដុះ​បន្លា​៖ ការ​ដុះ​ឆ្អឹង​បន្ថែម​ដូច​បន្លា​នេះ​អាច​នឹង​កើតមាន​នៅ​ជុំវិញ​សន្លាក់​ដែល​កំពុងតែ​មាន​បញ្ហា​។

ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
​បើសិន​ជា​អ្នក​មាន​អា​ការៈឈឺ​សន្លាក់ ឬ​គាំង​សន្លាក់​យូរ​ជាង​ពីរ​បី​សប្តាហ៍​ហើយ​នោះ ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សញ្ញា​ដែល​អាច​គិត​ថា​អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​已关闭评论
  • 676 views
  • Hide Sidebar
    A+
Publish on:2015/10/29  Category:ជំងឺទូទៅ