Samsung​ នឹង​ចេញ​ស្មាតហ្វូន​ម្ដង​បី​គ្រឿង​ដើម​ឆ្នាំ​ក្រោយ?


Samsung​ នឹង​ចេញ​ស្មាតហ្វូន​ម្ដង​បី​គ្រឿង​ដើម​ឆ្នាំ​ក្រោយ?

បើ​យោង​តាម​ព័ត៌មាន​បែក​ធ្លាយ​ពី​វៀតណាម​ដែល​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​​ក្នុង​ការ​​ផលិត​ទូរសព្ទ​របស់​​ Samsung ​ឲ្យ​ដឹង​ថា​ នឹង​មាន​ទូរសព្ទ​ដល់​ទៅ​បី​ម៉ូដែល​ គឺ​ Galaxy S7, Galaxy S7 Edge និង​ Galaxy S7 Edge+ ​នឹង​ត្រូវ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​បង្ហាញ​ក្នុង​ពេល​តែ​មួយ​នៅ​ដើម​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​គេហទំព័រ​ Forbes។

 

Samsung​ នឹង​ចេញ​ស្មាតហ្វូន​ម្ដង​បី​គ្រឿង​ដើម​ឆ្នាំ​ក្រោយ?

 

គេហទំព័រ​ដដែល​ឲ្យ​ដឹង​ថា​ នេះ​អាច​នឹង​សម​ហេតុផល​ដែរ​ ព្រោះ​ការ​បញ្ចេញ​នូវ​ផលិត​របស់​ខ្លួន​តែ​ម្ដង​រួម​គ្នា​របស់​ Samsung ​អាច​នឹង​នាំ​មុខ​មុន​ការ​បញ្ចេញ​លក់​របស់​ iPhone 7 ​ត្រឹម​ត្រី​មាស​ទី​បី។ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ​ Samsung ​ខ្លួន​ឯង​ក៏​អាច​មាន​ពេល​ច្រើន​ដើម្បី​​ទៅ​គិត​រឿង​ Galaxy Note 6​ ដែល​ជា​ជំនួញ​ផ្សេង​ទៀត​ប្រជែង​នឹង​ iPhone ​ថ្មី​របស់​ Apple។ ការ​មាន​ពេល​ច្រើន​ គឺ​កាន់​តែ​ល្អ។

 

 

ប៉ុន្តែ​ខាង​ Forbes​ ក៏​បាន​លើក​ជា​កង្វល់​ថា​ ការ​បញ្ចេញ​នូវ​ទូរសព្ទ​ម្ដង​បី​គ្រឿង​ គឺ​មាន​ទូរសព្ទ​ជំនាន់​ថ្មី​ទៅ​ជំនួស​ Galaxy S6 Edge+ ​ដែល​ទើប​ចេញ​ខែ​សីហា​ ដូច្នេះ​អ្នក​ប្រើប្រាស់​អាច​នឹង​គិត​ថា​ ស្មាតហ្វូន​របស់​ Samsung ​ចេញ​ស៊េរី​លឿន​ពេក​ តាម​មិន​ទាន់។ កន្លង​មក​ភាព​ជោគជ័យ​របស់​ iPhone ​គឺ​មិន​មែន​ចេញ​ផលិត​របស់​ខ្លួន​ញាប់​នោះ​ទេ​ គឺ​គេ​ចេញ​តែ​មួយ​ឆ្នាំ​ម្ដង​តែ​ប៉ុណ្ណោះ។

 

 

បើ​ទោះ​បី​យ៉ាង​ណា​ នេះ​គ្រាន់​ជា​ព័ត៌មាន​លើ​គេហទំព័រ​របស់​ Samsung​ ដែល​អ្នក​គាំទ្រ​របស់​ខ្លួន​ចែក​ចាយ​ ប៉ុន្តែ​ព័ត៌មាន​ពិត​យ៉ាង​ណា​នឹង​ត្រូវ​រង​ចាំ​ការ​បង្ហាញ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ Samsung ​ជា​ផ្លូវការ។

 
ប្រភព៖ forbes