​ខ្លីៗ​អំពី​ការសង្គ្រោះ​បឋម​លើ​ករណី​ឈាម​អញ្ចាញធ្មេញ​

​ខ្លីៗ​អំពី​ការសង្គ្រោះ​បឋម​លើ​ករណី​ឈាម​អញ្ចាញធ្មេញ​

​ធម្មតា អាការៈ​ជំងឺ​ឈាម​អញ្ចាញធ្មេញ​គឺ​កើតឡើង​ក្នុង​មាត់ ហើយ​យើង​អាច​សម្គាល់​ដឹងបាន​ថា​មនុស្ស​ម្នាក់​នោះ​ឈាម​អញ្ចាញធ្មេញ​បាន​តាមរយៈ​អ្នកជំងឺ​នោះ​មាន​ជំងឺ​នេះ​រ៉ាំរ៉ៃ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ឈាម​អញ្ចាញធ្មេញ​អាច​បណ្តាលឱ្យ​បាក់​ធ្មេញ​ដែរ​។
 

​មូលហេតុ​
•​    ​កង្វះ​អនាម័យ​មាត់​ធ្មេញ​
•​    ​សម្អាត​កំណក​ធ្មេញ​ជាប់​ធ្មេញ​មិនបាន​គ្រប់គ្រាន់​
•​    ​មាន​ការប៉ះទង្គិច​ក្នុង​មាត់​ដូចជា ការ​ដុះធ្មេញ​ខ្លាំងៗ​ពេក​
•​    ​មាន​ការបង្ក​រោគ​
•​    ​កង្វះ​វីតាមីន C ឬ K
•​    ​អាហារ​ហឹរ​
•​    ​រលាក​ដោយសារ​សារធាតុ​គីមី​
•​    ​ជំងឺមហារីក​ឈាមស​
•​    ​ស្ត្រី​មាន​ផ្ទៃពោះ​

ការព្យាបាល​បន្ទាន់​
•​    ​ស្អំ​ទឹកកក​នៅ​ធ្មេញ​
•​    ​ខ្រមាត់​ជាមួយនឹង​ទឹកអំបិល​ក្តៅ​ឧ​ណ្ហៗ​
•​    ​ខ្ពុរមាត់​មួយថ្ងៃ​ពីរដង​ដើម្បី​បន្ថយ​ការ​ហើម​
•​    ​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ​បើសិនជា​ការ​ហូរ​ឈាម​នៅ​តែ​បន្ត​
•​    ​ចៀសវាង​ការប្រើ​ថ្នាំ អាស្ពីរីន​
•​    ​ម៉ាស្សា​អញ្ចាញធ្មេញ​ជា​ទៀងទាត់​
•​    ​ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​វីតាមីន​បើសិន​ជា​ចាំបាច់​

ការបង្ការ​
•​    ​ចៀសវាង​ការជក់បារី​
•​    ​ចៀសវាង​ការ​ញ៉ាំ​អាហារសម្រន់​នៅ​ចន្លោះ​ពេលបាយ​
•​    ​កាត់បន្ថយ​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​
•​    ​លាង​សម្អាត​កំណក​ជាប់​ធ្មេញ​ជា​រៀងរាល់​៦​ខែម្តង​
•​    ​ដុស​សម្អាត​ធ្មេញ​ដោយ​ប្រើ​ច្រាស់​ទន់​
•​    ​ប្រើ​អំបោះ​រូស​សម្អាត​ធ្មេញ​ជា​ទៀងទាត់​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។