Aguero មាន​ទំនាក់​ទំនង​ស្នេហា​នឹង​ខ្សែ​ប្រយុទ្ធ​ក្រុម​បាល់ទាត់​ស្ត្រី​ Man City

Aguero មាន​ទំនាក់​ទំនង​ស្នេហា​នឹង​ខ្សែ​ប្រយុទ្ធ​ក្រុម​បាល់ទាត់​ស្ត្រី​ Man City

ពាក្យ​ចចាមអារ៉ាម​ដែល​កំពុង​លេច​ឡើង​ពាស​ពេញ​ទំព័រ​មុខ​កាសែត​របស់​អាហ្សង់ទីន​នៅ​សប្ដាហ៍​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ខ្សែប្រយុទ្ធ Sergio Aguero បាន​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង Toni Duggan កីឡាការិនីក្រុម​បាល់ទាត់​ផ្នែក​នារី ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្រុម Manchester City។

 

Aguero មាន​ទំនាក់​ទំនង​ស្នេហា​នឹង​ខ្សែ​ប្រយុទ្ធ​ក្រុម​បាល់ទាត់​ស្ត្រី​ Man City

 

Aguero ដែល​កំពុង​រ៉ាំរ៉ៃ​ដោយ​សារ​បញ្ហា​របួសកាល​ពី​ពេល​កន្លង​ទៅ​គេ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​មិត្ត​ស្រី នាង Karina Tejeda ដែល​ជា​តារា​ចម្រៀង នៅ​អាមេរិក​ខាងត្បូង។

 

បើ​សិន​ជា​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ជា​ការ​ពិត​មែន​នោះ​​ ខ្សែ​ប្រយុទ្ធ​ជួរ​មុខមក​ពី​ក្រុម​បាល់​ទាត់បុរស និង​នារី​របស់ Manchester City ទាំង​ពីរ​ អាច​នឹង​ក្លាយ​ជា​គូ​ស្នេហ៍ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ដែល​កម្រ​មាន​ក្នុង​ពិភព​បាល់ទាត់។

 

សូម​មើល​វីដេអូ​ការ​ផ្សាយ​របស់​ទូរទស្សន៍​អាហ្សង់ទីន ពី​ទំនាក់ទំនង​រវាង​កីឡាករ Aguero និង​កីឡាការិនី Duggan នៅ​ខាង​ក្រោម៖

 

 
ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ 101greatgoals