​កំណត់ត្រា​១៥ នៃ​​​​ពាន​អង់គ្លេស​ League Cup ដែល​អ្នក​គួរ​ដឹង!

​កំណត់ត្រា​១៥ នៃ​​​​ពាន​អង់គ្លេស​ League Cup ដែល​អ្នក​គួរ​ដឹង!

​ពាន​រង្វាន់​បាល់ទាត់​អង់គ្លេស League Cup ឬ​ Capital One Cup គឺ​បាន​បង្កើត​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៦០ ដែល​មាន​៩២​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​គ្នា។ មក​ទល់​បច្ចុប្បន្ន​ Liverpool ជា​ក្រុម​ឈ្នះ​ពាន​ច្រើន​ជាង​គេ រហូត​ដល់​៨​ដង ខណៈ​ដែល​ Chelsea ជា​ក្រុម​ជើង​ឯក​ចាស់​ឆ្នាំ​មុន ​​ដែល​ធ្លាក់​ចេញ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​ធ្លាប់​ឈ្នះ​​បាន​៥​ដង។

 

​កំណត់ត្រា​១៥ នៃ​​​​ពាន​អង់គ្លេស​ League Cup ដែល​អ្នក​គួរ​ដឹង!

 

​ប៉ុន្តែ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា តើ​ពាន​រង្វាន់​មួយ​នេះ មាន​កំណត់ត្រា​អស្ចារ្យៗ​អ្វី​ខ្លះ រយៈពេល​៥៥​ឆ្នាំ​កន្លង​ទៅ​នេះ? ចង់​ដឹង​ច្បាស់ សូម​ទស្សនា​កំណត់ត្រា​ទាំង​១៥ ដូច​ខាង​ក្រោម៖

 

១. ក្រុម​ឈ្នះ​ពាន​ច្រើន​ជាង​គេ៖ Liverpool ៨​ដង។

 

២. ក្រុម​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន​ជាង​គេ៖ Liverpool ១១​ដង។

 

៣. កីឡាករ​ឈ្នះ​ពាន​ច្រើន​ជាង​គេ៖ Ian Rush អតីត​កីឡាករ​ Liverpool ៥​ដង។

 

៤. កីឡាករ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន​ជាង​គេ៖ Ian Rush (Liverpool) ៦​ដង, Emile Heskey (Leicester City, Liverpool, Aston Villa) ៦​ដង។

 

៥. កីឡាករ​ស៊ុត​​ចូល​ច្រើន​ជាង​គេ៖ Geoff Hurst (West Ham, Stoke City, West Brom) ​៤៨​គ្រាប់ និង Ian Rush (Liverpool) ៤៨​គ្រាប់​ស្មើ​​គ្នា។

 

៦. កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​ក្នុង​១​រដូវ​កាល៖ Clive Allen (Tottenham Hotspur) ១២​គ្រាប់ រដូវ​កាល​១៩៨៦/៨៧។

 

៧. កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​១​ប្រកួត៖ Frankie Bunn (Oldham Athletic) ​៦​គ្រាប់ កាល​ប៉ះ​ Scarborough ឆ្នាំ​១៩៨៩។

 

៨. ក្រុម​​ស៊ី​គេ​ច្រើន​ជាង​គេ៖ Liverpool ១០-០ Fulham ឆ្នាំ​១៩៨៦ ​និង​ West Ham ១០-០ Bury ឆ្នាំ​១៩៨៣។

 

៩. ក្រុម​ស៊ុត​ច្រើន​ជាង​គេ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៖ Manchester City ៩-០ West Ham (៦-០ នៅ​កីឡដ្ឋាន City of Manchester និង​ ៣-០ នៅ​ Boleyn Ground) កាល​ឆ្នាំ​២០១៤។

 

១០. ក្រុម​ស៊ី​គេ​ច្រើន​បំផុត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៖ ​Swansea City ៥-០ Bradford City កាល​ឆ្នាំ​២០១៣។

 

១១. ក្រុម​ស៊ុត​ចូល​ទី​គ្នា​ច្រើន​បំផុត៖ Reading ៥-៧ Arsenal ឆ្នាំ​២០១២ និង​ Dagenham & Redbridge ៦-៦ Brentford ​កាល​ឆ្នាំ​២០១៤។

 

១២. ​ក្រុម​ស៊ុត​ប៉េណាល់ទី​គ្នា​ច្រើន​គ្រាប់​បំផុត៖ ​ស៊ុត​៣០​គ្រាប់ បញ្ចប់​លទ្ធផល​ Liverpool ១៤-១៣ Middlesbrough ឆ្នាំ​២០១៤។

 

១៣. កីឡាករ​​ចូល​លេង​ក្មេង​បំផុត៖ Ashley Chambers វ័យ​១៥​ឆ្នាំ ២០៣​ថ្ងៃ​របស់​ក្រុម​ Leicester City កាល​ប៉ះ​ Blackpool ឆ្នាំ​២០០៥។

 

១៤. កីឡាករ​ក្មេង​បំផុត ដែល​ស៊ុត​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ៖ Norman Whiteside វ័យ​១៧​ឆ្នាំ ៣២៤​ថ្ងៃ​របស់​ក្រុម​ Man Utd កាល​ប៉ះ​ Liverpool ឆ្នាំ​១៩៨៣។

 

១៥. ប្រធាន​ក្រុម​ក្មេង​បំផុត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៖ Barry Venison វ័យ​២០​ឆ្នាំ ៧​ខែ​ ៨​ថ្ងៃ​របស់​ក្រុម​ Sunderland កាល​ប៉ះ​ Norwich City ឆ្នាំ​១៩៨៥៕

 

-ចុចអាន៖ ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ capitalonecup | wiki