អបអរសាទរ​ខួប​លើក​ទី​១១​ឆ្នាំ នៃ​ការយាង​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី​

ភ្នំពេញ: ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ គឺជា​គម្រប់​ខួប ១១ ឆ្នាំ នៃ​ការយាង​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​កាលពី​១១​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ ដែលមាន​សមាសភាព ៩ អង្គ និង​រូប ជ្រើសតាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះមហាក្សត្រ ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះវររាជបិតា បន្ទាប់ពី​សម្តេចព្រះ នរោត្តម សីហនុ ដែលជា​ព្រះវររាជបិតា បានដាក់​រាជ្យ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤​។​

​នៅ​ថ្ងៃទី​២៩​តុលា រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានកំណត់​ជា​បុណ្យជាតិ តម្រូវ​ឲ្យ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ឈប់សម្រាក​ពី​ការងារ​រយៈពេល​មួយថ្ងៃ​។ នៅតាម​ផ្លូវ និង​មុខក្រសួង​មន្ទីរ​ស្ថាប័នរដ្ឋ មាន​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា និង​បដា​ពាក្យស្លោក អមដោយ​ទង់ជាតិ ដើម្បី​សាទរ​ដល់​ខួប​ថ្ងៃ​ព្រះអង្គ​ឡើងគ្រងរាជ្យសម្បត្តិ​។

​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ស្ថាប័ន​ជាតិ ក៏បាន​ចេញ​លិខិត ថ្វាយព្រះពរ​ដល់​ព្រះករុណា ជា​អម្ចាស់ នៅ​ថ្ងៃ​ខួប​ថ្ងៃ​ឡើងគ្រងរាជ្យសម្បត្តិ​ផងដែរ​។

​ក្នុង​រយៈពេល ១១ ឆ្នាំ នៃ​ការឡើង​គ្រងរាជ្យសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រ  សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជារាស្ត្រ​នៅ​ទូទាំងប្រទេស ជាពិសេស​ព្រះអង្គ តែងតែ​លះបង់​ព្រះ​បញ្ញាញាណ ព្រះកាយពល និង​ព្រះរាជ​ទ្រព្យ ដើម្បី​រួមចំណែក​កសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន​សំដៅ​ស្តារ និង​អភិវឌ្ឍន៍​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​។

​ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​អនុវត្តតាម​រដ្ឋធម្មនុញ្ញ ដែល​បាន​កំណត់ថា ព្រះមហាក្សត្រ គ្រង​រាជសម្បត្តិ តែ​ព្រះអង្គ មិន​កាន់អំណាច​ទេ​។ ព្រះករុណា ក៏បាន​ចូលរួម​ក្នុង​ព្រះរាជ​សកម្មភាព​យ៉ាងច្រើន ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕​