វគ្គ​បណ្តុះបណ្តាល​បច្ចេក​វិទ្យា​Samsung Tech Institute លើក​ទី​២ បញ្ចប់​ដោយ​ជោគជ័យ​

ភ្នំពេញ​: ​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​នៃ​កម្ពុជា​ចំនួន​62​នាក់​បាន​ប្រលង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ចរ​បស់​Samsung Tech Institute កាលពី​ថ្ងៃទី​២៨ ខែតុលា កន្លងទៅនេះ​។

​លោក​សាស្ត្រាចារ្យ​គឹម វ​ណ្ណី​អ្នកសម្របសម្រួល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​មាន ប្រសាសន៍​ឲ្យ​ដឹងថា​៖ «​និស្សិត​ឆ្នើម​ចំនួន​7​នាក់​នឹងត្រូវ​បានជ្រើសរើស​តាមរយៈ​ការប្រលង​មួយ​នេះ​ដើម្បី​ចុះ​កម្មសិក្សា​នៅ​មជ្ឈមណ្ឌល​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​សាម​សុង​ដែល​ពួកគាត់​ទាំងអស់​អាចមាន​ឱកាស​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​នៅ​ការិយាល័យ​អេ​ឡិច​ត្រូ​និ​ចរ​បស់​សាម​សុង​។​»

​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​លើក​ទី​2​នេះ មាន​រយៈពេល​4​ខែ ដែល ចាប់ផ្តើម​តាំងពី​ថ្ងៃទី​24 ខែមិថុនា ហើយ​ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី​24 ខែតុលា ឆ្នាំ​2015 នេះ​។ និស្សិត​ដែល​ចូលរួម​ទាំងអស់​បានទទួល​ការបណ្តុះបណ្តាល​ទៅលើ​ការតំឡើង ការជួស ជុល និង​ដំណេ​ាះ​ស្រាយ​បញ្ហា​ផ្សេងៗ​ទៅលើ​ផលិតផល​បច្ចេកវិទ្យា​មានដូចជា ទូរទស្សន៍ ម៉ា​សុ​ី​ន​ត្រជាក់ ទូរ​ទឹកកក ម៉ា​សុ​ី​ន​បោកគក់ និង​ទូរស័ព្ទដៃ​ជាដើម​។

​ក្រុមហ៊ុន​សាម​សុង​បាន​សហការ​ឧបត្ថម្ភ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​នៃ​កម្ពុជា​ដើម្បី​រៀបចំ​ឲ្យ​មាន​Samsung Tech Institute​នេះ​តាំងពី​ឆ្នាំ​២០១៤​មក ក្នុង​គោលបំណង​ជួយ​បង្កើន សមត្ថភាព​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​រីកចំរើន​មួយកំរិត​ទៀត​តាមរយៈ​ការសិក្សា​ទ្រឹស្តី និង​អនុវត្តន៍​ជាមួយនឹង​គ្រឿង​បរិក្ខារ​ទំនើប​របស់​សាម​សុង​ដែល​កំពុង មានការ​ពេញនិយម​ប្រើ​ង​ប្រាស់​នៅ​ទូទាំងប្រទេស ដែលជា​កត្តា​មួយ​ជួយ​ឲ្យ​និស្សិត​អាច​ងាយស្រួល​ក្នុង​ស្វែងរក​ការងារ​ជាង​មុន​។

​លោក ទុម បូរិទ្ធ​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​កាលពី​ឆ្នាំ 2014 បាន​ឲ្យ​ដឹងថា​៖ «​ការចុះ​កម្មសិក្សា​នៅ​Samsung Service Center អាចធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់ដឹង​ពី​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដែល​ទើបនឹង​ចេញ​ថ្មីៗ​របស់​សាម​ស៊ុ​ង ក៏ដូចជា​បាន​រៀនសូត្រ ជាមួយ​អ្នកជំនាញ​ជាច្រើន​នាក់​នៅទីនេះ ហើយ​ជាពិសេស​ពេលនេះ​ខ្ញុំ​មានឱកាស​ក្លាយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​សាម​សុង​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​»

​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​លើក​ទី​3 នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិការ ឆ្នាំ​2015 ខាងមុខនេះ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​នៃ​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់ ក្រុមហ៊ុន​សាម​សុង​ដដែល​។ និស្សិត​ជាច្រើន​នាក់​នឹងត្រូវ​បានជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នេះ​៕

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ​LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com