វិធីសារភាពស្នេហ៍ នៅពេលដែលអ្នកលង់ស្រឡាញ់មិត្តខ្លួនឯង

ការ​លង់ស្នេហ៏​នឹងមិត្តស្និតស្នាល​មិនមែន​រឿងអាក្រក់នោះទេ ដូច្នេះ​កុំមាន​អារម្មណ៏​ថា ខ្លួនឯង​មាន​កំហុស។ ជាការ​ពិតណាស់ ប្រសិនបើអ្នក​មាន​ស្នេហា​ជាមួយអ្នក​ដទៃ ជីវិត​នឹង​កាន់​តែស្រស់ថ្លាឡើង ព្រោះចំណងមិត្តភាព​រវាងមិត្ត​ត្រូវបាន​រក្សាដដែល។
 
វិធីសារភាពស្នេហ៍ នៅពេលដែលអ្នកលង់ស្រឡាញ់មិត្តខ្លួនឯង
មនុស្សមួយ​ចំនួនចាត់ទុក​អ្នក​បាន​ត្រឹម​តែ​ជាមិត្តប៉ុណ្ណោះ ហើយមិត្ត​ភាព​បែបនេះ​មិនទាក់ទង​នឹងផ្លូវភេទ ឬស្នេហាឡើយ។ ប៉ុន្តែពេលខ្លះ គ្រប់យ៉ាង​មិនដូចអ្វី​ដែលយើង​គិត​នោះ​ឡើយ។ ក្នុង​ករណីនេះ អ្នកនឹង​ចាប់ផ្តើម​មានអារម្មណ៏​ចំពោះរូបគេ​កាន់​តែខ្លាំង​ឡើង នៅពេលអ្នក​ចាប់ផ្តើម​សម្គាល់​មើល​មនុស្សនេះ។ ប៉ុន្តែអ្នក​នឹងបញ្ឈប់​អារម្មណ៏​ទាំង​អស់នេះ​ទៅវិញ ព្រោះ​អ្នកខ្លាច​មនុស្សនៅជុំវិញ​កើតប្រតិកម្ម ខ្លាច​គេដឹង​ថា អ្នកកំពុង​តែស្រឡាញ់​គេ។
តើត្រូវធ្វើដូចម្តេច​នៅពេលអ្នក​លង់ស្រឡាញ់​មិត្តភក្តិខ្លួនឯង? តើអ្នកនឹង​ត្រូវដោះស្រាយ​ស្ថានភាព​នេះដោយ​របៀបណា? តើអ្នក​នឹងបង្ហាញ​ចេញមក​ក្រៅ ឬរក្សាអារម្មណ៏​នេះនៅ​ក្នុងចិត្ត​របស់​អ្នក​តទៅទៀត? តើការ​ស្រឡាញ់មិត្តភក្តិខ្លួនឯង​ពិតជារឿង​មិនល្អទេ​មែនទេ?
លើកទឹកចិត្ត
ត្រៀមខ្លួន​សម្រាប់​ផលវិបាក។ លើកទឹកចិត្ត​ដល់ខ្លួនឯង ដើម្បីបង្ហាញ​ពីអារម្មណ៏​មួយនេះចេញមក។ បន្ទាប់ពីលាក់​ទុកអារម្មណ៏ទាំង​នេះនៅ​ក្នុងចិត្តអស់ជាយូរ យល់ល្អ​គួរបង្ហាញ​ឲ្យគេ​បាន​ដឹង  មិនថាអ្នកដទៃ​ពេញចិត្ត ឬមិនពេញ​ចិត្តឡើយ។
និយាយ​ដោយបើកចំហរ
ត្រូវស្មោះត្រង់​ចំពោះខ្លួន​ឯង និង​អ្នកដទៃ។ បង្កើន​ការគិត​ឲ្យបានច្បាស់។ តើអ្នកកំពុង​តែលង់ស្រឡាញ់​មិត្តភក្តិកាន់​តែខ្លាំង​ឡើងមែន​ទេ? ឬវាគ្រាន់តែ​ជា​ភាពទាក់ទាញ​ផ្នែក​រូប​សម្បត្តិខាងក្រៅសម្រាប់ខ្លួនអ្នក? ត្រូវគិតឲ្យ​ច្បាស់ មុននឹង​បង្ហាញ​អារម្មណ៏​ចេញប្រាប់​ដល់គេ។

បង្ហាញអារម្មណ៏​ពិតរបស់អ្នក
ណាត់ជួបគេ​នៅកន្លែង​ណាមួយ ហើយចាប់ផ្តើម​សន្ទនាគ្នាឲ្យ​ដោយ​ភាពក្លាហាន។ អ្នកតែងតែ​មានឱកាស​សុំទោស ប្រសិនបើ​ធ្វើឲ្យនាង​ឈឺចាប់ ឬតក់ស្លុត​ពេល​បានលឺ អ្វីដែល​អ្នក​បាន​និយាយ។ បង្ហាញអារម្មណ៏​របស់អ្នក​ដោយ​ភាពអង់អាច, និយាយដោយ​សង្ខេប ហើយ​ធម្មតាៗ។
ប្រឈមនឹង​ប្រតិកម្ម​របស់នាង
បើទោះបីជា​នាង​ឆ្លើយថា ទេ​ក៏ដោយ​ត្រូវមាន​ភាពក្លាហាន​គ្រប់គ្រាន់​នឹង​ទទួល​យកវា។ កុំទុកវា​ជារឿងផ្ទាល់ខ្លួន​ខ្លាំងពេក។ គ្មានអ្វីខុសឡើយ​ចំពោះពាក្យ​បដិសេធ​របស់នាង។ តែប្រសិន​នាង​និយាយ​ថា យល់ព្រម​នោះអ្នក​នឹងសប្បាយ​រីករាយ។
តើត្រូវ​ធ្វើអ្វីបន្ត?
គិតដល់​អនាគត។ ប្រសិនបើនាង​ឆ្លើយថា យល់ព្រម អ្នកត្រូវរៀបចំ​គម្រោង​អនាគតរបស់​អ្នក​ជាមួយគ្នា។ ប្រសិនបើ​ចម្លើយថា ទេ ប្រហែល​ជាអ្នក​ត្រូវប្រឈមនឹង​ភាពឯកោរ​ម្នាក់ឯង​ជាច្រើន​ថ្ងៃ ព្រោះនាង​នឹងចាប់ផ្តើម​គេចមុខ​ពីអ្នក។
បន្តដំណើរ​ជីវិតទៅ​មុខទៀត
ត្រូវដឹងថា អ្នកគ្មាន​សិទ្ធិគ្រប់គ្រង​លើអារម្មណ៏អ្នក​ដទៃដែល​មានចំពោះ​អ្នក​បានឡើយ ហើយត្រូវ​យល់ពីការ​ពិតថា អ្នកដទៃ​បដិសេធ​ចំពោះការសុំស្នេហ៍របស់អ្នក គេ​ពិតជាមិនខុស​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសារភាពស្នេហ៍ នៅពេលដែលអ្នកលង់ស្រឡាញ់មិត្តខ្លួនឯង