ស្រុកកៀនស្វាយ មានមនុស្សលង់ ទឹកស្លាប់២នាក់ ករណីផ្សេងពីគ្នា

កណ្តាល៖ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានមនុស្ស២នាក់លង់ទឹកស្លាប់ នៅផ្សេងពីគ្នា។ បើតាម លោកប៉ា សំអិត អធិការស្រុកកៀនស្វាយ បានអោយដឹងថា ចំពោះករណីទី១ កើតហេតុ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៣ នៅចំណុចខ្សាច់ (ប្រឡាយទឹក) ស្ថិតនៅភូមិអង្កជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកអធិការថា ជនរងគ្រោះមានឈ្មោះ ខន ណាង ភេទប្រុស អាយុ១៣ឆ្នាំ (មានសតិមិនស្រូវគ្រប់) ឪពុកមានឈ្មោះ សូខន អាយុ៣៩ឆ្នាំ.ម្តាយមានឈ្មោះ ផៃ រី អាយុ៤០ឆ្នាំ រស់នៅ ភូមិកើតហេតុ។ លោកថា នៅមុនពេលកើតហេតុជនរងគ្រោះ ដើរលេងហើយ មិនឃើញមកផ្ទះវិញក្រុ មគ្រួឆោឡោដើររក លុះដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៥ វេលាម៉ោង ២២ និង ០៥នាទី ឃើញសពបានលង់ទឹកស្លាប់បាត់។
ចំពោះករណីទី២កើតហេតុថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៥ វេលាម៉ោង១២ និង៣០នាទី ស្ថិតនៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឌួ ង សុខរក្សា ឪពុកមានឈ្មោះ អូច ចន អាយុ២៩ឆ្នាំ នៅមណ្ឌលកែប្រែព្រៃស បច្ចុប្បន្នក្មេងប្រុសរស់នៅជាមួយជីដូន ខណៈពេលជនរងគ្រោះ ចុះទៅរើសកូនបាល់ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស ចុះទៅធ្វើការត្រួតពិនិត្យហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រៃពណី។

សូមបញ្ចាក់ថា លោកអ៑ូ ឈាង អភិបាលស្រុកកៀនស្វាយ បានចូលរួមបុណ្យ សពជនរងគ្រោះដែលបានលង់ទឹកស្លាប់ ក្នុងម្នាក់ៗ អង្ករ២បាវ ស្មើនិ ង១០០គីឡូក្រាម និងថវិកា២០ម៉ឺនរៀ ល ៕

ស្រុកកៀនស្វាយ មានមនុស្សលង់ ទឹកស្លាប់២នាក់ ករណីផ្សេងពីគ្នា
ស្រុកកៀនស្វាយ មានមនុស្សលង់ ទឹកស្លាប់២នាក់ ករណីផ្សេងពីគ្នា
ស្រុកកៀនស្វាយ មានមនុស្សលង់ ទឹកស្លាប់២នាក់ ករណីផ្សេងពីគ្នា
ស្រុកកៀនស្វាយ មានមនុស្សលង់ ទឹកស្លាប់២នាក់ ករណីផ្សេងពីគ្នា
ស្រុកកៀនស្វាយ មានមនុស្សលង់ ទឹកស្លាប់២នាក់ ករណីផ្សេងពីគ្នា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត