​កម្ពុជា​ប្រារព្ធ​ខួប ១១​ឆ្នាំ​នៃ​ការឡើង​គ្រង​ព្រះរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ខ្មែ​ទូទាំងប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ​ចូលរួម​សាទរ​ក្នុងឱកាស​នៃ​ការ ប្រារព្ធ​ខួប​១១​ឆ្នាំ​នៃ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( ២៩ ខែ តុលា ២០០៤ ដល់ ២៩ ខែ តុលា ឆ្នាំ ២០១៥) ខណៈដែល​មន្ត្រីរាជការ កងកម្លាំង កម្មករ កម្មការិនី ក៏បាន​ឈប់សម្រាក មួយថ្ងៃ​ផងដែរ នៅ​ថ្ងៃ​នៃ​ពិធី​គ្រង​រាជសម្បត្តិ​នេះ​។ 

​     គួររំលឹកថា កាលពី​ថ្ងៃទី ២៩ តុលា ២០០៤ ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​បន្ត​ពី ព្រះបិតា បន្ទាប់ពី ព្រះ​បរម​រតន​កោដ្ឋ​ព្រះអង្គ​បានដាក់​រាជ​កាលពី​ថ្ងៃទី ៧ តុលា ២០០៤ ។ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃទី ១៤ ឧសភា ១៩៥៣ គិត​មកដល់​ឆ្នាំ ២០១៥ នេះ ព្រះអង្គ​មាន​ព្រះជន្ម ៦២ ព្រះវស្សា​ហើយ​៕ 

​កម្ពុជា​ប្រារព្ធ​ខួប ១១​ឆ្នាំ​នៃ​ការឡើង​គ្រង​ព្រះរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ