​ប្រជាពលរដ្ឋ​រិះគន់​​ចំពោះ​ជង្ហុក​ជ្រៅៗ​និង​មានទឹក​ដក់​មុខ​ផែស្ងួត​សូ​ងួន​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​ត្រង់ចំណុច​មុខ​ផែស្ងួត សូ ងួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ជង្ហុក​ជ្រៅៗ និង​មានទឹក​ដក់​ជាច្រើន​កន្លែងៗ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ជា​ញឹកញាប់​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ធ្វើ​ឲ្យ​ប្រជាព​រដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ម្ចាស់​ផែស្ងួត​ខាងលើ​គឺ​មិន​គិតគូរ​រវីរវល់​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងនេះ​ទោះបី​មាន​ផ្សាយ​តាម វិទ្យុ កាសែត ទូរទស្សន៍ ជាច្រើនលើក​ច្រើនសា​យ៉ាងណាក៏ដោយ​។ 

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដង​ថា ចំពោះ​ជង្ហុក​ធំៗ និង​ដក់​ទឹក​ទាំងនេះ​ដោយសារ​តែមាន​រថយន្ត​កុងតឺន័រ​ដឹក​លើស​ទំនិញ​តោន​ចេញចូល​ក្នុង​ផែស្ងួត​បណ្តាល​ឲ្យ​ខូច​ផ្លូវ​ខាងមុខ​ផែស្ងួត​លើ​កំ​ណាត​ជា​លេខ​១ ហើយ​ត្រង់នេះ​ក៏​តែងតែ​កើតមាន​គ្រោះថ្នាក់​ជា​ញឹកញាប់​។​

​បើតាម​លោក សេង សិលា អភិបាលក្រុង​បាវិត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា លោក​ឆ្លា​ប់​បានប្រកាស​និង​ជម្រាបជូន​ដល់​មន្ទីរ​ស​ធា​រណការ និង​ដឹកជញ្ជូន​ជា​ញឹកញាប់​ផងដែរ តែ​ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា ឬ​ខាង​ក្រុមហ៊ុន​មក​ដោះស្រាយ​ជួសជុល​ផ្លូវ​ដែលមាន​ជង្ហុក​ដក់​ទឹក​ដែល​តែងតែ​បង្ក​ឲ្យ​មាន​បញ្ហា​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​មាន​អ្នករងគ្រោះ​ត្រង់ចំណុច​នេះ​យ៉ាងច្រើន​ផងដែរ​។ លោក​អភិបាលក្រុង​បាវិត​បានផ្តល់​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ តុលា ២០១៥​ថា ចំពោះ​ជង្ហុក​ទឹក​ដក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ផែស្ងួត​សួ​ងួន​ខាង​មន្ទី​សាធារណការ​ជា​អ្នកធ្វើ​មិនមែន​ខាង​ក្រុង​បាវិត​ជា​អ្នកធ្វើ​ទេ​ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវជាតិ​ហើយ​លោក​បាន​ជំរាប​ជូនទៅ​លោក​ប្រធាន​មន្ទីរ​សាធារណការ​ជា​ញឹកញាប់​ជាច្រើនលើក​ច្រើនសា ហើយ​លោក​ប្រធាន​មន្ទីរ​សាធារណការ​បាន​មានប្រសាសន៍ថា មាន​គំរោង​នឹង​ជួសជុល​ហើយ ប៉ុន្តែ​មិនដឹង​នៅ​ថ្ងៃ​ណា​នោះទេ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា​ភ្លៀ​ធ្លាក់​ជាប់ៗ​គ្នា​មិនអាច​ជួសជុល​បាន​ទាន់ពេលវេលា​នោះទេ​៕

​ប្រជាពលរដ្ឋ​រិះគន់​​ចំពោះ​ជង្ហុក​ជ្រៅៗ​និង​មានទឹក​ដក់​មុខ​ផែស្ងួត​សូ​ងួន​
​ប្រជាពលរដ្ឋ​រិះគន់​​ចំពោះ​ជង្ហុក​ជ្រៅៗ​និង​មានទឹក​ដក់​មុខ​ផែស្ងួត​សូ​ងួន​