ខ្ចីប្រាក់​ធនាគារ​មិនបាន​បង់​ជាច្រើន​ឆ្នាំ​ត្រូវ​តុលា​ការចេញ​ដីកា​រុះរើ​ផ្ទះ

ដោយ៖ភួង ផុន

​ខេត្តរតនគិរី​៖លំនៅដ្ឋាន​មួយកន្លែង​ត្រូវបាន​រុះរើ​ដោយសារ​ម្ចាស់ផ្ទះ​ជំពាក់​បំ​ណ​ល់ធ នាគា​អេស៊ីលីដា​ហើយ​ពន្យា​ពេល​ជាច្រើន​ឆ្នាំ​ត្រូវ​តុលាការខេត្ត​រតនគិរី សម្រេច​ចេញ​ដីការ​ឲ្យ​រុះរើ​។​ការចុះ​អនុវត្តន៍​ដីការ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ ភ្នំ​ស្វាយ សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។ 

​    ​ដីកា​សម្រេច​បង្គាប់​ឲ្យ​ប្រគល់​អចលនវត្ថុ​លេខ ១១/១៥ ចុះ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តរតនគិរី ដែលមាន​ខ្លឹមសារ​ដូចតទៅ ។ 

​    ​បង្គាប់​ឲ្យ​ឈ្មោះ អ៊ុន សា​រិ​ត្យ​, ទូច ណៃ​ហេង និង មាស សុភាព ដែលជា​កូន​បំ​ណ​ល់​នៃ​ការអនុវត្តន៍​ប្រគល់​អចលនវត្ថុ ដែលមាន​ប័ណ្ណ​សំគាល់​សិ​ទិ្ធ​កាន់កាប់​អចលនវត្ថុ​លេខ រ​.​គ ០០៤៥៩៣​ទៅ​ឲ្យ​ឈ្មោះ លី សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ខណៈនោះ​លោក មាស សុភាព នឹង​លោក អ៊ុន​សា​រិ​ត្យ ក៏បាន​ប្តឹង​ជំទាស់​នឹង​ដីការ​សម្រេច​បង្គាប់​ឲ្យ​ប្រគល់​អចលនវត្ថុ​លេខ ១១/១៥​ចុះ​ថ្ងៃទី ១០​ខែមីនា​ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តរតនគិរី​។ 

​     សាលាដំបូង​ក៏បាន​ច្រានចោល ហើយ ឈ្មោះ​ទាំង​ពីរបាន​ប្តឹង​ជំទាស់​ដល់​សាលាឧទ្ធរណ៍​ទៀត​តែ​ត្រូវ​សាលាឧទ្ធរណ៍ ច្រានចោល​ផងដែរ​។ ដូច្នេះ​អ្នក​ទាំងពីរ​ពុំមាន​សិទ្ធិ​ក្នុង​ការប្តឹង​ជំទាស់​លើដី​កាស​ម្រេច របស់​សាលាដំបូង​ខេត្តរតនគិរី ម្យ៉ាងវិញទៀត​សំណុំ​រឿងនេះ​ត្រូវបាន​បញ្ចប់​ទៅហើយ ដោយ​តុលាការ​តំរូវ​ឲ្យ​មន្ទីរ​សុរិយោដី​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​ទៅ​ឲ្យ អ្នកទិញ​រួចរាល់​ដែរ ។ 

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក លី សុវណ្ណារ៉ា បាន​ថ្លែងថា​ខ្លួន​ជា​អ្នកទិញ​ដី​ដែល​តុលាការ​រឹបអូស​តែប៉ុណ្ណោះ​មិនបាន​ទៅ រំលោភ​យក​ដី​ឬ​អចលនវត្ថុ​របស់គេ​ទេ ។ ដី​ដែលមាន​ទំហំ ទទឹង​៥ ម៉ែត្រ​បណ្តោយ​៣៧ ម៉ែត្រ​នឹងមាន​សណង់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​x២០​ម៉ែត្រ ត្រូវ​លោក អ៊ុន​សា​រិ​ត្យ នឹង​អ្នកស្រី ទូ​ចណៃ​អេង បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មោះ មាស​សុភាព ហើយ​លោក​មាស​សុភា​ពបាន​យក​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ទៅ​ដាក់បញ្ចាំ ធនាគា​អេស៊ីលីដា​ចំនួន​២​ម៉ី​ន​ដុល្លារ​អាមេរិក ដោយ​យកប្រាក់​មករក​ស៊ី (​ដែលមាន​កិច្ចសន្យា​ខ្ចីប្រាក់​ពី​ធនាគា​អេស៊ីលីដា ចុះ​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០១២ )​មិនដែល​បង់​ឲ្យ​ធនាគា​ឡើយ ។ ហេតុដូចនេះ​ធនាគារ​មាន​សិទ្ធិ​ប្តឹង​លក់​អចលនវត្ថុ​ទៅតាម​ច្បាប់ ។ 

​    ​ដីកា​សម្រេច​បង្គាប់​អចលនវត្ថុ​នេះ​បាន​ដឹកនាំ​ដោយ​លោក សួ ឡា ប្រធាន​សាលាដំបូង​ខេត្តរតនគិរី នឹង​លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​ចៅក្រម​ព្រមទាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ក្រុង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​រុះរើ​ផ្ទះមួយ​កន្លែង​នេះ​តាម ការអនុវត្ត​ពី​តុលាការ​៕

ខ្ចីប្រាក់​ធនាគារ​មិនបាន​បង់​ជាច្រើន​ឆ្នាំ​ត្រូវ​តុលា​ការចេញ​ដីកា​រុះរើ​ផ្ទះ
ខ្ចីប្រាក់​ធនាគារ​មិនបាន​បង់​ជាច្រើន​ឆ្នាំ​ត្រូវ​តុលា​ការចេញ​ដីកា​រុះរើ​ផ្ទះ
ខ្ចីប្រាក់​ធនាគារ​មិនបាន​បង់​ជាច្រើន​ឆ្នាំ​ត្រូវ​តុលា​ការចេញ​ដីកា​រុះរើ​ផ្ទះ