​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​៦​លើក យប់​៤​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​អ្នករបួសធ្ងន់ ១០​នាក់​(​ស្រី​១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, មិន​គោរព​សិទ្ធ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ស្រវឹង ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ៥​នាក់​(​យប់​៥​នាក់​) ។ 

​    ​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​៧២៥​គ្រឿង (​រថយន្ត​ធំ ៣៦០​គ្រឿង​) ស្មើ​និង​៧៥០​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៤៤៨​គ្រឿង ស្មើនឹង ៤៥៣​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៧៧​គ្រឿង ស្មើនឹង ២៩៧​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,០០៧​គ្រឿង​៕ 

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់