​គណ​បក្ស​អំណា​​ច​ខ្មែរ​បើកកិច្ច​ប្រជុំ​ទាក់​ទង​ការ​ចង​សម្ព័ន​ភាព​ជាមួយ​​​បក្ស​តូច​ៗ​ដែល​គ្មាន​អាសនៈក្នុង​សភា

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​បន្តិច​ទៀត​នេះ​ គណ​បក្ស​អំណាច​ខ្មែរ​ដឹក​នាំ​ដោយ​លោក​សួន សេរីរដ្ឋា ប្រធាន​គណ​បក្ស​នឹង​ធ្វើ​កិច្ច​ប្រជុំ​មួយ​ជាមួយ​គណបក្ស​តូចៗ​ដទៃ​ទៀត​ទាក់​ទង​ជាមួយ​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណ​បក្ស​តូចៗ​ដែល​គ្មាន​អាសនៈ​ក្នុង​សភា​នៅ​ទី​ស្នាក់​ការ​បក្ស​ស្ថិត​ក្នុងសង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក។

គណ​បក្ស​តូចៗ​ដែល​គណ​បក្ស​អំណាច​ខ្មែរ​អញ្ជើញ​មក​ចូល​រួម​ប្រជុំ​មាន​ច្រើន​គណ​បក្ស តែមាន​តែ​គណ​បក្ស​មួយ​ទេ​ដែល​មក​ចូល​រួម​ប្រជុំ​ គឺ​គណ​បក្ស​ខ្មែរ​សាមគ្គីដើម្បី​អភិ​​វឌ្ឍ៕