យុវជន​២​ក្រុម​ដេញ​វាយ​គ្នា​​​តាម​ផ្លូវ​​ប៉ូលិសឃាត់ខ្លួន​បាន​២នាក់​

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​​ដេញ​វាយ​គ្នា​តាម​ផ្លូវ​រត់​ចូល​ក្នុង​ក្លឹ​ប​វើ​រ​ដាន់​​ដើម្បី​ឱ្យ​សន្តិសុខ​ជួយ​​ធ្វើ​ឲ្យ​មានការ​​ប្រវាយ​ប្រតប់​គ្នា​រង​របួស​បែក​មុខ​បែក​មាត់​២​នាក់​ និង​សន្តិសុខ​ម្នាក់​បែកក្បាល ​កាល​ពី​​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ​តុលា ​​២០១៥ តាម​បណ្តោយ​ផ្លូវ​២៧១ នៅ​ចំ​ណុច​ក្លឹ​ប​វើ​រ​ដាន់ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​​ឃើញ​យុវជន​មួយ​ក្រុម​មាន​គ្នា៥​នាក់​ជិះ​ម៉ូតូ២​គ្រឿង​ម៉ាក​Net ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-4672 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​Net ពណ៌​ផ្កាឈូក អត់​ស្លាក​លេខ ​​ដេញ​វាយ​​យុវជន​រង​គ្រោះ​​១​ក្រុម​ទៀត​មាន​គ្នា​៣នាក់​តាំងពី​ម្តុំ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​​ភ័យ​ជិះ​ម៉ូតូ​​ទៅ​ដល់​ចំណុច​​មុខ​ក្លឹ​ប​វើ​រ​ដាន់​​រត់​​​ឱ្យ​​សន្តិសុខ​យាម​នៅ​មុខ​ជួយ ក៏​ត្រូវ​ជន​បង្ក​​​ឈប់​ម៉ូតូរ​ត់ទៅ​វាយ​​ជន​រង​គ្រោះ​ដល់​ក្នុង​ក្លឹ​ប​ទៀត ​ទើប​ធ្វើ​ឲ្យ​មានការ​​ប្រវាយ​ប្រតប់​គ្នាបណ្តាល​ឱ្យ​រ​ងរបួស​ជន​បង្ក​២​នាក់​ និង​​សន្តិសុខ​ម្នាក់​បែកក្បាល ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​បងប្អូន ក្រៅពី​នេះ​រត់គេច​ខ្លួន​បាត់​អស់ហើយ​ ។

ជន​បង្ក​ដែល​រង​របួស​ ​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​បងប្អូន​ ​ដែល​​បង​​ឈ្មោះ ជឹ​ម បូ​រិ​ទ្ធ ​អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ មុខរបរ​ដឹក​តំណាប់​ផ្លែ​ឈើ​យក​ទៅ​លក់​តាម​ផ្សារ និង​ប្អូន​​ឈ្មោះ ជឹ​ម វី​រៈ ​អាយុ​១៧​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​ជាមួយ​គ្នា​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​​មក​ដល់​​​កន្លែង​កើតហេតុ​ និង​ឃាត់ខ្លួន​ជន​បង្ក​​​បាន​២​នាក់​បងប្អូន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាលន​គន​របាល​ទឹកល្អក់​៣ ៕