ដឹង​អត់ ហេតុអ្វី​បាន​សាប៊ូ​កក់ Dove Intensive Repair សក្ដិសម​សម្រាប់​សក់​ខូច?


ដឹង​អត់ ហេតុអ្វី​បាន​សាប៊ូ​កក់ Dove Intensive Repair សក្ដិសម​សម្រាប់​សក់​ខូច?

សក់​ជា​ចំណែក​មួយ​ជួយ​លើក​សម្រស់ ប្រសិនបើ​សក់​យើង​ខូច មិន​ស្អាត ច្បាស់​ជា​មាន​កង្វល់​ជាក់​ជាមិនខាន។ កាលពី​អត្ថបទ​លើក​មុន យើង​បាន​និយាយ​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​សរសៃសក់​ខូច ដើម្បី​ឲ្យ​មិត្ត​យុវវ័យ​ដែល​មាន​បញ្ហា​សក់​ខូច​អស់​កង្វល់​ និង ​បាន​ដឹង​ច្បាស់​អំពី​អត្ថប្រយោជន៍​របស់​សាប៊ូ​សក់ Dove Intensive Repair នៅថ្ងៃនេះ Sabay មាន​កិច្ច​សម្ភាស​ខ្លី​មួយ​ជាមួយ​នឹង​ លោកស្រី សំ សុជាតា ប្រធាន​ផ្នែក​ទីផ្សារ របស់​ផលិតផល​ដូហ្វ នៅ​ក្រុមហ៊ុន​យូនីលីវើ  ។

 

ចង់ដឹងថា​ហេតុអ្វី​បានជា​សាប៊ូ​កក់​ដូ​ហ្វ​សក្ដិសម​សម្រាប់​សក់​ខូច តោះ​តាមដាន​បទសម្ភាសន៍ ជាមួយ​លោកស្រី សុជាតា ទាំងអស់​គ្នា!

 

អត្ថបទពាក់ព័ន្ធ សូមចុចអាន​ត្រង់​នេះ
សមចុចអាន៖ ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​សរសៃ​សក់​ខូច

 

ដឹង​អត់ ហេតុអ្វី​បាន​សាប៊ូ​កក់ Dove Intensive Repair សក្ដិសម​សម្រាប់​សក់​ខូច?

 

 

សំណួ​រៈ ជាដំបូង តើ​លោកស្រី​អាច​ជម្រាប​ជូន​បានទេ តើ​សាប៊ូ​កក់​សក់ Dove Intensive Repair ផ្សំ​ឡើង​ពី​អ្វី​ខ្លះ?

ចម្លើយៈ សាប៊ូ​កក់​សក់​និង​ក្រែ​ម​បន្ទន់​សក់ Dove Intensive Repair ផ្សំ​ឡើង​ពី​សារធាតុ​ខេ​រ៉ា​ធី​ន​អ៊ែ​ក​ធី​វ ជាមួយ​បច្ចេកវិទ្យា​ថ្មី​របស់​ដូ​ហ្វ ដែល​អាច​ជ្រាបចូល ជ្រៅ​ដល់​ស​សៃ​សក់ ជួយ​ថែ​បំ​ស​សៃ​សក់​ពី​ស្រទាប់​ខាងក្រៅ ដល់​ខាងក្នុង។

 

សំណួ​រៈ តើ​សារធាតុ​ខេ​រ៉ា​ធី​ន​អ៊ែ​ក​ធី​វ មាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ​ចំពោះ​សក់?

ចម្លើយៈ សារធាតុ​ខេ​រ៉ា​ធី​ន​អ៊ែ​ក​ធី​វ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ព្យាបាល​សក់​ខូច ដែល​ជ្រាប​ចូល​ដល់​ស្រទាប់​ខាងក្នុង​នៃ​សរសៃសក់ និង​ថែបំប៉ន​សរសៃសក់​ពី​ខាងក្រៅ​ដល់​ស្រទាប់​ខាងក្នុង ធ្វើ​ឲ្យ​សក់​មាន​សុខ​ភាព​ល្អ​ឡើងវិញ ។ ហេតុដូច្នេះ​ហើយ​បានជា​សាប៊ូកក់ និង​ក្រែម​បន្ទន់​សក់ Dove Intensive Repair មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការពារ​សក់​ខូច។

 

សំណួ​រៈ ក្រៅពី​អាច​ជួយ​ព្យាបាល​សរសៃសក់​ខូច តើ​សាប៊ូ​កក់សក់​និង​ក្រែ​ម បន្ទន់​សក់ Dove Intensive Repair អាចជួយ​អ្វីខ្លះ​ទៀត​ដល់​សរសៃសក់?

ចម្លើយៈ ពិតណាស់ថា សាប៊ូកក់សក់ Dove Intensive Repair គឺ​ផលិត​ឡើង​ដើម្បី​ព្យាបាល និង​ថែបំប៉ន​សក់​ខូច​បណ្តាល​មកពី​កត្តា​ផ្សេងៗ​កើតឡើង ប្រចាំថ្ងៃ​ដែល​ប៉ះពាល់​ដល់​សរសៃសក់ ប៉ុន្តែ​ក្រៅ​អំពី​ព្យាបាល​សក់​ខូច​វា​ក៏​អាច​ធ្វើ​ឲ្យ​សរសៃសក់​រឹងមាំ ទន់​រលោង និង​មាន​ក្លិនក្រអូប​ផងដែរ។

 

សំណួ​រៈ តាមរយៈ​ការ​បកស្រាយ​ខាងលើ​ឃើញថា សាប៊ូ​កក់សក់ ​និង ​ក្រែ​ម​បន្ទន់​សក់ Dove Intensive Repair មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង​ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​មាន​សក់​ខូច។ ដើម្បី​បងប្អូន​ស្រី​បាន​ស្គាល់​សាប៊ូកក់សក់ និង ក្រែ​ម​បន្ទន់​សក់​ដូ​ហ្វ​កាន់​តែ​ច្បាស់ ជា​ចុង​ក្រោយនេះ​តើ​លោកស្រី​អាច​រៀបរាប់​ពី​របៀប​ប្រើ និង ប្រភេទ​នៃ​ផលិតផល ដូ​ហ្វ ដល់​ប្រិយមិត្ត​បានទេ?

ចម្លើយៈ ក្រៅពី Dove Intensive Repair សាប៊ូ​កក់​សក់ និង ក្រែ​ម​បន្ទន់​សក់ Dove ក៏មាន​ច្រើន​ជម្រើស​សំរាប់​គ្រប់​ប្រភេទ​សក់ ដូចជា Dove Hair Fall Recuse សម្រាប់​ការពារ​បញ្ហា​សក់​ជ្រុះ Dove Silky Straight ធ្វើ​ឲ្យ​សក់ ទន់​ភ្លឺរលោង និង Dove Nourishing Oil Care សម្រាប់​បញ្ឈប់​បញ្ហា​សក់​ស្ងួត​និង​សំពោង ហើយ​អតិថិជន​អា​ចរក​ជាវ​ផលិតផល Dove បាន​នៅ​គ្រប់​ទីផ្សារ​ទូទៅ រួម​ទាំង​ផ្សារ​ទំនើប និង មី​នី​ម៉ា​ត​ទូទាំង​ប្រទេស។
ចំពោះ​វិធី​ប្រើ​វិញ គឺ​ងាយស្រួល​បំផុត សាប៊ូ​ត្រូវ​កក់​និង​ម៉ាស្សា​ថ្នមៗលើ​សក់​ដែល​សើម រូ​ច​លាង​សំអាត​ចេញ។ សូម​កក់២ដង ក្នុង​ពេល​តែមួយ។ រីឯ​ក្រែម បន្ទន់​សក់ ត្រូវ​លាប​លើ​សក់​សើម​ដែល​កក់​រួច​ពី​ពាក់​កណ្តាល​ដល់​ចុង​សក់ រួច​លាង​សំអាត​ចេញ​អោយ​ស្អាត។ ជៀសវាង​ការ​លាប​លើ​ស្បែក​ក្បាល​ប្រើ​រាល់ ពេល​កក់​សក់​រួច។

 

នៅ​ថ្ងៃ​នេះ​ កម្មវិធី​ពិសេស​របស់​ដូ​ហ្វ បាន​មកដល់​ហើយ មិត្តៗ​យុវតី​កុំ​ភ្លេច​ទៅ​ចូលរួម ដើម្បី​ទទួល​បាន​អ្វី​ដែល​ពិសេសៗ​ផ្តល់​ជូន​ពី​ដូ​ហ្វ និង​ អ្នក​ជំនាញ​ខាង​សរសៃសក់ ។

 

ជូ​ប​គ្នា​នៅ​ផ្សារ​អ៊ី​អន នៅ​ថ្ងៃទី២៩ និង៣០ ខែ តុលា​នេះ ចាប់ពី​ម៉ោង ១០ ព្រឹក​ណា!

 

ដឹង​អត់ ហេតុអ្វី​បាន​សាប៊ូ​កក់ Dove Intensive Repair សក្ដិសម​សម្រាប់​សក់​ខូច?

អត្ថបទ៖ ពាណិជ្ជកម្ម