ទប់កំហឹងមិនបាន! បុរសម្នាក់ ទាញកាំបិតវាយប្រហារកំប៉េះ គូថស្ត្រី៥នាក់ព្រោះមើល ទៅដូចអតីតមិត្តស្រីខ្លាំង ពេក

ប៉េកាំង៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយបានកើតឡើងនៅក្នុងខេត្ត Laizhou ប្រទេសចិន គឺបុរសម្នាក់ប្រែជាកើត កំហឹងជាមួយស្រីៗជាច្រើននាក់ដែលមើល ទៅស្រដៀងនឹងអតីតមិត្តស្រីរបស់ខ្លួន ជាហេតុធ្វើឲ្យបុរសរូបនេះទាញកាំបិតចាក់កំប៉េះគូថស្ត្រី៥នាក់ ឲ្យរងរបួសព្រោះតែខឹងនឹងអតីតមិត្តស្រី ។

ប៉ូលិសបាននិយាយថា ជនដៃដល់ឈ្មោះ Li បានសារភាពថា ខ្លួនមើលឃើញស្ត្រីវ័យក្មេងជាច្រើននាក់នេះមានមុខមាត់ ស្រដៀងនឹងអតីតមិត្តស្រី ជាហេតុធ្វើឲ្យគេផ្ទុះកំហឹងក្នុងចិត្តជាខ្លាំងក៏មោបាំងស្ទុះទៅចាក់ប្រហារ ស្ត្រី៥នាក់ចំកំប៉េះគូថ ឲ្យរងរបួសព្រោះតែមើលទៅពួកនាងៗ ដូចមិត្តស្រីខ្លាំងពេក ។

លោក Li បាននិយាយថា អតីតមិត្តស្រីបានលួចយក កាតសម្គាល់ខ្លួន និងក្រេឌីតកាតរបស់គាត់អស់ជាច្រើនទើបធ្វើឲ្យ ខ្លួនកើតកំហឹងខ្លាំងបែបនេះ ហើយហេតុការណ៍នេះដែរបានធ្វើឲ្យស្ត្រីមួយចំនួនស្ទើរតែមិនហ៊ានដើរតាមផ្លូវម្នាក់ឯង ឡើយ ព្រោះខ្លាចបុរសបង្កហេតុវាយប្រហារ រីឯលោក Li វិញក៏បានសារភាពថា ខ្លួនពិតជាមិនអាចទប់កំហឹងបានពេល ឃើញនារីណាមានមុខមាត់ដូចអតីតមិត្តស្រី ទើបគេស្ទុះទៅវាយប្រហារពួកនាង ៕

ទប់កំហឹងមិនបាន! បុរសម្នាក់ ទាញកាំបិតវាយប្រហារកំប៉េះ គូថស្ត្រី៥នាក់ព្រោះមើល ទៅដូចអតីតមិត្តស្រីខ្លាំង ពេក

រូបភាពតំណាង