ហាងទូរស័ព្ទ «នីកា» និង «New Phone» លក់ទូរសព្ទ័អត់ពន្ឋរាប់ឆ្នាំ កម្លាំងគយចល័ត ចាប់ទូរស័ព្ទស្មាតហ្វូន អត់បង់ពន្ធ ជាង ៤.០០០គ្រឿង

ភ្នំពេញ ៖ កាលពីកាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ក្រោមការដឹកនាំ កម្លាំងរបស់គយចល័តនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ សហការជាមួយកម្លាំងអាវុធហត្ថក្រុងភ្នំពេញនិងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ។ ចាប់ ទូរស័ព្ទស្មាតហ្វូន ទំនើបៗអត់បង់ពន្ធ ជាង ៤.០០០គ្រឿង ទូរស័ព្ទមិនបង់ពន្ធ ពីហាងលក់ទូរស័ព្ទ «នីកា» និង «New Phone» ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

យោងតាមមន្រ្តីគយ ដែលបានចុះទៅចាប់ទូរស័ព្ទអត់បង់ពន្ធ បានឲ្យដឹងថា ទំនិញទូរស័ព្ទអត់បង់ពន្ធជាង ៤.០០០គ្រឿងនេះ មានជាប្រភេទរបស់ចិន ជាង ២.០០០គ្រឿង និង ជាង២.០០០គ្រឿងទៀត ជាប្រភេទ iPhone, Samsung, iPad…។ល។មន្រ្តីគយចល័តបានបញ្ជាក់ថា ទូរស័ព្ទ ដែលអត់បង់ពន្ធនេះ មាន តម្លៃត្រូវបង់ពន្ធ រហូតដល់ ៤០-៥០ម៉ឺនដុល្លារ។ មន្រ្តីគយដដែលនេះ បាន បន្ត ថា កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ នឹងបន្តចុះបើកប្រតិបត្តិការត្រួតពិនិត្យ រាល់ទំនិញទាំងឡាយណាដែលគេចពន្ធ ឲ្យដូចភ្លៀងរលឹម និងជាប្រចាំ។

សូមរលឹកថាកាលពីរសៀលថ្ងៃច័ន្ទទី២៦ ខែតុលា ឆ្នាំ២០១៥ មន្ត្រីគយ និង រដ្ឋាករសាខារាជធានីភ្នំពេញបានចុះត្រួតពិនិត្យឆែកឆេរនៅចំណុចទីតាំង១៥D ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រកឃើញ និងរឹបអូសទូរស័ព្ទ ម៉ាក HUAWEI ជាផលិតផលរបស់ចិន រាប់ពាន់គ្រឿង សង្ស័យគ្មានការបង់ពន្ធ៕

ហាងទូរស័ព្ទ «នីកា» និង «New Phone» លក់ទូរសព្ទ័អត់ពន្ឋរាប់ឆ្នាំ កម្លាំងគយចល័ត ចាប់ទូរស័ព្ទស្មាតហ្វូន អត់បង់ពន្ធ ជាង ៤.០០០គ្រឿង ហាងទូរស័ព្ទ «នីកា» និង «New Phone» លក់ទូរសព្ទ័អត់ពន្ឋរាប់ឆ្នាំ កម្លាំងគយចល័ត ចាប់ទូរស័ព្ទស្មាតហ្វូន អត់បង់ពន្ធ ជាង ៤.០០០គ្រឿង ហាងទូរស័ព្ទ «នីកា» និង «New Phone» លក់ទូរសព្ទ័អត់ពន្ឋរាប់ឆ្នាំ កម្លាំងគយចល័ត ចាប់ទូរស័ព្ទស្មាតហ្វូន អត់បង់ពន្ធ ជាង ៤.០០០គ្រឿង