ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតប្រដាល់ជើងឯកថ្នាក់ជាតិឆ្នាំនេះ

ភ្នំពេញ៖ ការប្រកួតប្រដាល់ជ្រើសរើសជើងឯកថ្នាក់ ជាតិ ឆ្នាំ២០១៥ ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និង កីឡា ក្រោមការសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា បានបញ្ចប់វិញ្ញាសាជាច្រើនហើយ ទាំងប្រដាល់ក្បាច់ ខ្មែរបុរាណ និងប្រដាល់សកល នាថ្ងៃទី២៧ ខែតុលា ។

នៅសល់តែ ៧ប្រភេទទម្ងន់ទាំងក្របខ័ណ្ឌ ក-១ និង ក-២ ទៀតប៉ុណ្ណោះការប្រកួតនឹងត្រូវបញ្ចប់ហើយ ។ អ្វីដែលគួរឲ្យកត់សំគាល់នោះ ការប្រកួតឆ្នាំនេះមានអ្នករបួសក្រៅពីបាក់ជើងម្នាក់ និងបាក់ដៃម្នាក់នោះ គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ព្រោះមានការថយចុះច្រើន ។

ការប្រកួត១៤ប្រកួត ទាំងប្រដាល់ក្បាច់ខ្មែរបុរាណ និងប្រដាល់សកល មិ្សលមិញ ក្នុងនោះមានកីឡាករ ក្រសួងមហាផ្ទៃ ៤រូប រកបានមេដាយមាស៣គ្រឿង និងប្រាក់១គ្រឿង រីឯក្រសួងការពារជាតិ កីឡាករ ៤រូបដូចគ្នា រកបានមេដាយមាស ១គ្រឿង និងប្រាក់៣គ្រឿង ចំណែកកីឡាករខេត្តព្រៃវែង២រូប ទទួលបានមេដាយប្រាក់២គ្រឿងដែរ ។

ដោយសង្កេតឃើញថា សមាគមប្រដាល់ក្រសួងមហាផ្ទៃ រកបានមេដាយមាសច្រើនជាងគេ បន្ទាប់មកក្រសួងការពារជាតិ ៕