ការអនុវត្ត​ច្បាប់​រួមគ្នា ល្បាត​តាម​ទន្លេមេគង្គ នៃ​ប្រទេស​ទាំង​ចិន ឡាវ ភូមា និង​ថៃ បាន​អភិវឌ្ឍន៍​កាន់តែ​ស៊ីជម្រៅ​

ភ្នំពេញ: "​ចូលទៅក្នុង​ហើយ បាល់​ចូលទៅក្នុង​ហើយ​!" បន្ទាប់ពី​ការប្រកួតប្រជែង​យ៉ាងខ្លាំង ក្រុម​ភាគី​ថៃ បានឈ្នះ​ដោយ​មានពិន្ទុ ១​ទល់​០ នៅ​ទីបំផុត ។ នេះ​គឺ​ការប្រកួត​បាល់ទាត់​មួយ នៃ​ក្រុម​អនុវត្ត​ច្បាប់​រួមគ្នា ល្បាត​តាម​ទន្លេមេគង្គ នៃ​ប្រទេស​ទាំង​ចិន ឡាវ ភូមា​និង​ថៃ​។​

​តាម​ស្ថិតិ រហូតដល់​ថ្ងៃទី​២៧ ខែកញ្ញា  ភាគី​ទាំង​ចិន ឡាវ ភូមា និង​ថៃ បានធ្វើការ​អនុវត្ត​ច្បាប់​រួមគ្នា ល្បាត​តាម​ទន្លេមេគង្គ ៣៨ ដង បាន​ចាត់ចែង​មន្ត្រី​អនុវត្ត​ច្បាប់ ៥.៨២៣ នាក់ និង​ទូក​អនុវត្ត​ច្បាប់ ២៨៦ គ្រឿង ។ ក្នុង​តំបន់​ទឹក​សំខាន់ នៅ​តំបន់ ត្រីកោណមាស បាន​អនុវត្ត​ច្បាប់ លើដី និង​ទឹក​រួមគ្នា ៣៥ ដង ពិនិត្យមើល​ទូក នាវា ៦២៦​គ្រឿង មនុស្ស ២.៧៥៦ នាក់ និង​ទំនិញ ៤៣.៩០០ តោន​។ បាន​ជួយសង្គ្រោះ​នាវា​ជំនួញ ១៣៥ គ្រឿង បាន​ឃោសនា​អំពី​ការប្រឆាំង​គ្រឿងញៀន អោយ​មនុស្ស ៣០.៨៦០ នាក់ និង​បានការ​ពារ​ការ​នាវាច​រណ៍ អោយ​នាវា​ជំនួញ​ជាង ៧០០ គ្រឿង​។​ល​។​

ការអនុវត្ត​ច្បាប់​រួមគ្នា ល្បាត​តាម​ទន្លេមេគង្គ នៃ​ប្រទេស​ទាំង​ចិន ឡាវ ភូមា និង​ថៃ បាន​អភិវឌ្ឍន៍​កាន់តែ​ស៊ីជម្រៅ​

​យោងតាម​ការអភិវឌ្ឍ​ន៍​កាន់តែ​ស៊ី​ជំរៅ នៃ​ការអនុវត្ត​ច្បាប់​រួមគ្នា ល្បាត​តាម​ទន្លេមេគង្គ ទំនាក់ទំនង​នៃ​ភាគី​ទាំង​បួន កាន់តែ​ជិតស្និទ្ធ​ឡើង ហើយ ទំនាក់ទំនង​ខាង​វប្បធម៌ បាន​កាន់តែ​ច្រើនឡើង ហើយ​បានទទួល​ចំណូលចិត្ត ពី​ទាហាន​យុវជន នៃ​ក្រុម​អនុវត្ត​ច្បាប់​រួមគ្នា​។  ទោះបី​មាន​បញ្ហា​ភាសា ប៉ុន្តែ​ដោយសារ​ពួកគេ មកពី​តំបន់​នៅតាម​ទន្លេមេគង្គ មាន​ប្រពៃណី និង​ទំនៀម​ទំលាប់ ខុសគ្នា​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ ហេតុនេះ ទាហាន​ទាំងនេះ តែងតែ​ទាក់ទង​គ្នា តាមរយៈ​កាយវិការ ភ្នែក និង​ញញឹម​ជាដើម ដើម្បី​សម្តែង​មេត្រីភាព ឬ​ព័ត៌មាន​នានា​។​ក្រៅពីនេះ ក្រុម​អនុវត្ត​ច្បាប់​រួមគ្នា នៅបាន​រៀបចំ​ការប្រកួត​បាល់ទាត់ ៥​នាក់ បាល់បោះ បាល់​ពីងពង់ ជាដើម​។​

​យោ​តាម​ភាព​ស៊ី​ជំរៅ នៃ​ទំនាក់ទំនង​ខាង​វប្បធម៌ ថ្នាក់​និង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់​រួមគ្នា បាន​កាន់តែ​ខ្ពស់​ឡើង ហើយ​បានទទួល​ស្វាគមន៍ កាន់តែ​ច្រើនឡើង ពី​មនុស្ស​នៅ​តំបន់​តាម​ទន្លេមេគង្គ​។ ទន្លេមេគង្គ កំពុង​ក្លាយជា​ទន្លេ​អារ្យធម៌ និង​ទន្លេ​សុភមង្គល របស់​ប្រជាជន ដែល​រស់​នៅតាម​ទន្លេមេគង្គ​៕V/S