​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ជនសង្ស័យ​ចេញ​សារភាព

រាជធានី​ភ្នំពេញ​៖​នៅក្នុង​សេចក្តី​ថ្លែង​សារ​នយោបាយ​បន្ទាន់​មួយ កាលពី​រសៀល​ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុម​ជនដៃដល់​បង្ក​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ចេញ​សារភាព​។ សម្តេច​បញ្ជាក់ថា បើ​ពួកគេ​ចេញ​សារភាព​គឺជា​ការប្រសើរ ព្រោះ​ករណី​ហិង្សា​នេះ​មិនអាច​លើកលែង​បានឡើយ ។ 

​    ​សម្តេច តេ​ជោ ហ៊ុន សែន ក៏បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជនដៃដល់ ដែល បាន​វាយ​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​ខាងតែបាន បើទោះបី​ជនដៃដល់​នោះ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ​។ 

​     យ៉ាងណាក៏ដោយ​សម្តេច​បា​ន​ចាត់ទុក​ការ​វាយ​អ្នកតំណាងរាស្ត្រ​នេះ​ថា ជា​ទង្វើ​ដ៏​ថោកទាប​បំផុត​។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​ស្នើ​ទៅ​ប្រធានរដ្ឋសភា​ចេញថ្លៃ​ចំណាយ​ព្យាបាល​និង ថ្លៃ​ជួលជុល​រថយន្ត​ដល់​អ្នកតំណាងរាស្ត្រ​ទាំង​២​រូប គ្រា​ដែល​ប្រធានរដ្ឋសភា​បានផ្តល់​ថវិកា​សម្រាប់​ថ្លៃ​ព្យាបាល​ក្នុង​ម្នាក់ៗ មួយ​ម៉ឺន​ដុល្លារ​រួច ហើយ​សម្រាប់​តំណាងរាស្ត្រ​ទាំង​២​រូបនោះ​៕

​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ជនសង្ស័យ​ចេញ​សារភាព