​ចាប់ខ្លួន​ខ្សែ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​ពាក់ព័ន្ធ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន​

​លី​បង់​៖​យោងតាម​បណ្តាញសារព័ត៌មាន​CNN បាន​ផ្សាយ​កាលពី​ម្សិលមិញ​ថា សមាជិក​មួយរូប​នៃ​ខ្សែ​រាជវង្ស​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន និង​ឃុំខ្លួន នៅក្នុង​ទីក្រុង Beirut ប្រទេស​លី​បង់ ដោយ​ចោទប្រកាន់​ពីបទ​ដឹកបញ្ជូន​គ្រឿងញៀន​តាម​យន្តហោះ​ឯកជន​ចេញពី​ប្រទេស​លី​បង់​។ 

​ខ្សែ​រាជវង្ស​រូបនេះ​ជា​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​៥​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ព្យាយាម​ក្នុងការ​ដឹកជញ្ជូន​ថ្នាំ​ប្រភេទ Captagon ទម្ងន់​២​តោន ចូលទៅ​កាន់​យន្តហោះ​មួយគ្រឿង​ដឹក​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​គួរ​បញ្ជាក់ថា ការ​ចាប់បាន​ថ្នាំញៀន​ចំនួន​២​តោន​នេះ គឺជា​ករណី​នៃ​ការបង្ក្រាប​ថ្នាំញៀន ដែល​ច្រើនជាងគេ​បំផុត នៅឯ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ Beirut-Rafik Hariri របស់​ប្រទេស​លី​បង់​៕

​ចាប់ខ្លួន​ខ្សែ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​ពាក់ព័ន្ធ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន​