រុស្ស៊ី ស្នើឲ្យ ពង្រីកកិច្ចចរចា អន្តរជាតិ ដោយមាន សមាជិកថ្មីចូលរួម ស្តីពីដំណោះស្រាយ នយោបាយស៊ីរី

ម៉ូស្គូ៖ រដ្ឋមន្រ្តីការបរទេស រុស្ស៊ីលោក សឺជី ឡាវរ៉ូវ បាននិយាយថា កិច្ចពិភាក្សា ពហុភាគីមួយ ស្ដីពីដំណោះស្រាយ នៅក្នុងប្រទេសស៊ីរី អាចនឹងត្រូវបានធ្វើឡើង នៅទីក្រុងវីយែន នៃរដ្ឋធានីអូទ្រីស នៅថ្ងៃសុក្រខាងមុខនេះ ជាមួយ នឹងសមាជិក ចូលរួមថ្មី ក្នុងរួមទាំងប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប និងបណ្ដាប្រទេសដទៃទៀត នៅតំបន់មជ្ឈឹមបូព៌ា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះដោយដកស្រង់ប្រភពពី ភ្នាក់ ព័ត៌មាន Interfax លើកឡើងពីសម្ដីលោក ឡាវរ៉ូវ បន្ដទៀតថា “គ្រប់យ៉ាងអាស្រ័យលើអ្វីដែលអាចទៅរួច ដើម្បី ឈានទៅដល់គោលដៅតាមការចង់បាន ប្រយោជន៍ធានានូវអង្គ(អ្នក)តំណាងនៃកិច្ចចរចាជាមួយនឹង ប្រទេសជិត ខាង រួមមាន អារ៉ាប់ អ៊ីរ៉ង់ អេហ្ស៊ីប និងប្រទេសស៊ីរីនេះ។

ដោយឡែកកិច្ចប្រជុំស្ដីពីវិបត្តិនៅស៊ីរី កាលពីពេលកន្លងមក ក៏ត្រូវបានធ្វើឡើងនៅទីក្រុងវីយែន នៅថ្ងៃ សុក្រដែរ ដែលមានអ្នកចូលរួម គឺលោក ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ចន ឃឺរី ក៏ដូចជាអ្នកការទូតកំពូលរបស់អារ៉ាប់ប៊ី សាអូឌីត លោក អាឌែល អាល់ជូប៊ៀរ។

យោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ចន ឃឺរី បានឲ្យដឹងទៀតថា នៅក្នុងកិច្ច ពិភាក្សានោះដែរ មិនបានឈានដល់លទ្ធផលជាផ្លែផ្កានោះទេ ប៉ុន្ដែសមាជិកទាំងអស់ បានព្រមព្រៀងគ្នា ថានឹងបន្ដ ពិភាក្សាម្ដងទៀតនៅថ្ងៃទី៣០ ខែតុលា ខាងមុខនេះ ដើម្បីមើលឲ្យឃើញច្បាស់ ថាតើវាមានជំហររួមគ្រប់ គ្រាន់ឬទេដើម្បី “ជំរុញដំណើរការនយោបាយមួយយ៉ាងមានអត្ថន័យនោះ”៕

  • រុស្ស៊ី ស្នើឲ្យ ពង្រីកកិច្ចចរចា អន្តរជាតិ ដោយមាន សមាជិកថ្មីចូលរួម ស្តីពីដំណោះស្រាយ នយោបាយស៊ីរី已关闭评论
  • 472 views
  • Hide Sidebar
    A+
Publish on:2015/10/29  Category:​អន្តរជាតិ