ពលករ២២នាក់ ត្រូវសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ខណៈប្រុងឆ្លងដែន ខុសច្បាប់ទៅ កាន់ប្រទេសថៃ

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះថា កាលពីម្សិលមិញកំលាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់លោល សហការជាមួយកំលាំងចំរុះ ចុះបង្ក្រាទប់ស្តាត់ពលករ មិនឲ្យឆ្លងដែនដោយ ខុសច្បាប់ នៅក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ចំនួន២២នាក់ (ស្រី៧នាក់ កុមារ៦នាក់)។

លោកឧត្តមសេនីយ៏ស្នងការ បានបន្តថា ក្រោយការឃាត់ខ្លូនពលករខ្មែរទាំងនោះ ត្រូវបានអប់រំឲ្យធ្វើចំណាក ស្រុកតាមផ្លូវច្បាប់ឡើងវិញ ពីព្រោះឆ្លងដែនខុសច្បាប់ នាំឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង។  ពលករទាំងអស់ មកពីភូមិសំណង ឃុំប្រសាទបាល័្លង ស្រុកស្ទោង ខេត្តកំពង់ធំ បំណងឆ្លងដែនទៅប្រទេសថៃ ខេត្តស្រះកែវ ធ្វើការងារចំការអំពៅ៕

ពលករ២២នាក់ ត្រូវសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ខណៈប្រុងឆ្លងដែន ខុសច្បាប់ទៅ កាន់ប្រទេសថៃ

ពលករ២២នាក់ ត្រូវសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ខណៈប្រុងឆ្លងដែន ខុសច្បាប់ទៅ កាន់ប្រទេសថៃ