ក្រុមចោរប្រើប្រាស់ កាំភ្លើងAK វែងខ្លី៣ដើម ភ្ជង់ប្លន់ផ្ទះអ្នក លក់គ្រឿងទេស យកមាសប្រាក់ ជាង៥ពាន់ដុល្លារ និងម៉ូតូ២គ្រឿង

ត្បូងឃ្មុំ ៖ ជនសង្ស័យមួយក្រុម មានគ្នាចំនួន៤នាក់ ប្រដាប់ដោយអាវុធវែង ខ្លីចំនួន៣ដើម បានធ្វើសកម្មភាព ចូលប្លន់ ផ្ទះអ្នកលក់គ្រឿងទេស ដោយចាប់ម្ចាស់ផ្ទះចងវាយដំ ហើយរើកកាយយកមាសប្រាក់ សរុបគិតជាលុយ អស់ ជាង៥ពាន់ដុល្លារ និងម៉ូតូចំនួន២គ្រឿង ជិះរត់គេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡន ហុងសេង ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ សាន ដា អាយុ៣៦ឆ្នាំ មុខរបរអ្នកលក់គ្រឿងទេស នៅមុនពេលកើតហេតុជនរងគ្រោះ កំពុងតែរៀបចំទុកដាក់ទំនិញលក់ដូរ រួចចេញទៅបិទទ្វាររបង ខណៈនោះមានជនសង្ស័យចំនួន៤នាក់ ស្លៀកពាក់ស៊ីវីលជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក ប្រដាប់ដោយកាំភ្លើងAK ២ដើម និងកាំភ្លើងខ្លី១ដើម ឈប់នៅមុខផ្ទះ ហើយ៣នាក់បានដើរចូល ធ្វើសកម្មភាពភ្ជង់គំរាមបាញ់សម្លាប់ និងចាប់ជនរងគ្រោះជាប្តីចង យកដបស៊ាំងវាយដំ ហើយរុករើកកាយយកទ្រព្យសម្បត្តិ មានដូចជា ខ្សែកមាស៣ខ្សែ សរុបមានទំងន់១តំឡឹង៩ជី ជញ្ជៀនមាស២វង់ មានទំងន់២ជីកន្លះ ប្រាក់ដុល្លា១៥០០ដុល្លារ លុយលក់ដូរប្រចាំថ្ងៃជាង១លានរៀល និងម៉ូតូចំនួន២គ្រឿង ដោយ១គ្រឿងម៉ាក Dream  C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1J-5758 និង១គ្រឿងទៀត ម៉ាក Wave ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហមគ្មានស្លាកលេខ ហើយក្រុមជនសង្ស័យបានជិះ ឆ្ពោះទៅទិសខាងលិចចូលព្រៃកៅស៊ូជប់ គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការណ៍ជាមួយកម្លាំង នគរបាលខេត្ត និងកម្លាំងមូលដ្ឋាន ចុះធ្វើការស៊ើបអង្កេត និងពួនស្ទាក់តាមច្រករបៀងសំខាន់ៗជាច្រើន ដើម្បីតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ តែមិនទាន់មានលទ្ធផលនៅឡើយ៕