ស្លាប់២នាក់ និងរបួសធ្ងន់ស្រាល​១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៨ ខែតុលាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់បានស្លាប់ ១០នាក់រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន២លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធ១លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន៥នាក់ (យប់៥នាក់) ។

ជាមួយក្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន៧២៥គ្រឿង (រថយន្តធំ ៣៦០គ្រឿង) ស្មើនិង៧៥០ករណី, ល្មើសក្រដាសស្នាមមាន៤៤៨គ្រឿង ស្មើនឹង ៤៥៣ករណី, ចំពោះករណីល្មើសបច្ចេកទេស២៧៧គ្រឿង ស្មើនឹង២៩៧ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១០០៧គ្រឿង៕

ស្លាប់២នាក់ និងរបួសធ្ងន់ស្រាល​១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៨ ខែតុលាម្សិលមិញ