ប្រទេស​១០ដែល​ផ្តល់កា​របណ្តុះ​បណ្តាល​ល្អបំផុត​លើមុខ​ជំនាញ​ពាណិជ្ជកម្ម(​Business)

គុណ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​កម្រិត​មហា​វិទ្យា​ល័យ​និង​វិជ្ជាជីវៈ​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស​នីមួយៗ ​និងវា​អាច​ឲ្យឃើញ​ពីភាព​លូត​លាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំងនោះ​។យោង​តាម​របាយ​ការណ៍​ប្រកួត​ប្រជែង​របស់​វេទិការ​សេដ្ឋ​កិច្ច​ពិភព​លោក​ឆ្នាំ​២០១៥, ២០១៦ បាន​ឲ្យដឹងថា​ ប្រទេស​សឹង្ហបុរី​ស្ថិត​នៅ​លើ​គេ​នៃចំណាត់​ថ្នាក់​ប្រទេស​ដែល​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​មុខវិជ្ជា ​ពាណិជ្ជ​កម្ម​ល្អបំផុត​ ដោយ​ប្រទេស​នាគ​អាស៊ាន​មួយ​នេះ​ទទួល​បាន​ពិន្ទុចំនួន​៦.២។ ប្រទេស​ ហ្វាំង​ឡង់ ​នៅតែ​ខ្លាំង​ក្នុង​ការ​បណ្តុះ​បណ្តាល​ល្អ​បំផុត​លើមុខ​ជំនាញ ​ពាណិជ្ជកិម្ម​។ ដោយ​ឡែក ​ប្រទេស​ ហូឡង់​នៅតែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់ល្អ ​រួម​ជាមួយ​នឹង ​ស្វីស ​ជាប់​ជាប្រទេស​កំពូល​ទាំង៣។​
ប្រទេស​១០ដែល​ផ្តល់កា​របណ្តុះ​បណ្តាល​ល្អបំផុត​លើមុខ​ជំនាញ​ពាណិជ្ជកម្ម(​Business)
តាម​ចំណាត់​ថ្នាក់​នេះ​ គេសង្កេត​ឃើញថា​ បណ្តា​ប្រទេស​អឺរ៉ុប​ នៅតែ​ជាប្រទេស​ខ្លាំង​ដែល​ឈរ​លើ​កំពូល​តារាង​ទាំង១០​ រួមមាន ​ប្រទេស ​ប៊ែលហ្សិក ​(លេខ៥)  ​ន័រវេ (​លេខ៧) ​ដាណឺម៉ាក ​(លេខ៩)។ រីឯ​ អូស្ត្រាលី ​និង ​ញូវហ្សឺលែន​ ព្រម​ទាំង​សហរដ្ឋ​អាមេរិក​ក៏ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង១០ដែរ ។​គួរ​បញ្ជាក់ថា​ ទិន្នន័យ​នៃការ​ចាត់ចំណាត់​ថ្នាក់នេះ​ គឺយក​មក​ពីប្រភពជា​ច្រើន​រួមមានពី​ UNESCO វិទ្យាស្ថាន​សម្រាប់​ស្ថិតិ​ UNICEF  SITEAL ព្រម​ទាំងយក​ពីការ​វេទិការ​នៃការស្ទង់​គំនិត៕​
ប្រទេស​១០ដែល​ផ្តល់កា​របណ្តុះ​បណ្តាល​ល្អបំផុត​លើមុខ​ជំនាញ​ពាណិជ្ជកម្ម(​Business)

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ weforum