ធ្លាប់​ច្រឡំ​ចុច Update ហើយ​ក្រោយ​មក​ក៏​មាន​សារ​ផ្ញើ​មក​អោយ​អាប់ដេត​រហូត ធ្វើ​អោយ​ធុញ​ទ្រាន់​ដែរអត់?

ជឿជាក់តែម្តង ថាប្រាកដ ជាមាន ប្រិយមិត្ត ជាច្រើន កំពុងតែ ជួបនូវ បញ្ហានេះ ហើយដោយ សារតែ មូលហេតុចំបង មួយប៉ុណ្ណោះ គឺដំបូងនោះ លោកអ្នក ច្រលំចុច Update នៅក្នុង Settings។ ចំពោះ ការចុចនេះដែរ បានន័យថា លោកអ្នក បានទាញយក នៅឯកសារថ្មី មួយចំនួន របស់ iOS ជំនាន់ថ្មី ដើម្បីឡើង ឬអាប់ដេត ឧបករណ៍ របស់អ្នក ទៅកាន់ iOS ជំនាន់ថ្មីនោះ ហេតុដូច នេះហើយ ទើបវា តែងតែ លោត ទាមទារ បំពេញ អោយលោកអ្នក ទាញយក បន្តទៀត ធ្វើអោយ លោកអ្នក មានអារម្មណ៍ ធុញទ្រាន់រហូត។ មែនអត់?

ធ្លាប់​ច្រឡំ​ចុច Update ហើយ​ក្រោយ​មក​ក៏​មាន​សារ​ផ្ញើ​មក​អោយ​អាប់ដេត​រហូត ធ្វើ​អោយ​ធុញ​ទ្រាន់​ដែរអត់?

យ៉ាងណាមិញ បើទោះជា យ៉ាងនេះក្តី ក៏មាន វិធីសាស្រ្ត សម្រាប់លុប បំបាត់វា ផងដែរ ដោយគ្រាន់តែ ធ្វើការ លុបនូវ ឯកសារ ដែលបាន ទាញយក សល់នោះ ជាការស្រេច តែម្តង។ ចង់ដឹងថា ត្រូវចូលតាម ជំហ៊ាន ណាខ្លះ ទើបអាចលុប បាននោះ សូមតាមដាន ទាំងអស់គ្នា!!!

  • បើកកម្មវិធី Settings > General > Storage & iCloud Usage > Manage Storage > ចុចលើ iOS 9.x > ចុច Delete update > ចុច Delete Update ម្តងទៀត ជាការស្រេច។

ធ្លាប់​ច្រឡំ​ចុច Update ហើយ​ក្រោយ​មក​ក៏​មាន​សារ​ផ្ញើ​មក​អោយ​អាប់ដេត​រហូត ធ្វើ​អោយ​ធុញ​ទ្រាន់​ដែរអត់?

ជាចុងក្រោយ យើងខ្ញុំ សង្ឃឹមថា បញ្ហាដែលបាន រៀបរាប់ ខាងលើនេះ នឹងមិនកើត ឡើងទៀតទេ បន្ទាប់ពី បានលុប ចោលហើយ។ មួយវិញទៀត បើសិនជា លោកអ្នក មានចម្ងល់ អ្វីមួយនោះ អាចបញ្ចេញ ជាមតិ នៅខាង ក្រោមនេះ បានណា ហើយក្រុម ការងារខេមបូ នឹងខិតខំ ដោះស្រាយជូន !!!

  • ដោយ: Mai
  • 9:20 AM, 29 October
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ