Pangu បញ្ចេញ​កម្មវិធី Jailbreak iOS 9 សម្រាប់ Mac ហើយ

វាជាដំណឹងដ៏ល្អមួយ សម្រាប់មិត្ត អ្នកអាន ដែលទន្ទឹងរង់ចាំ កម្មវិធី Jailbreak សម្រាប់ Mac ឥឡូវនេះអ្នកមិន ចាំបាច់ ធ្វើវា តាមរយៈ ការតម្លើង Windows លើ ​Mac ទេ ព្រោះ Pangu បាន​បញ្ចេញ កម្មវិធី Jailbreak សម្រាប់ Mac ហើយ។

Pangu បញ្ចេញ​កម្មវិធី Jailbreak iOS 9 សម្រាប់ Mac ហើយ

សម្រាប់កម្មវិធី Pangu 1.0.0 នៅលើ Mac វាអាច Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9.0 ដល់ 9.0.2 ហើយវាជា ជំនាន់ទីមួយ ផងដែរ ដូច្នេះប្រសិនបើ មានកំហុស ឆ្គងផ្សេងៗ Pangu នឹងធ្វើការ កែប្រែនៅជំនាន់ បន្តបន្ទាប់ទៀត។ សម្រាប់ប្រិយមិត្ត ដែលមិនទាន់ បានធ្វើការ Jailbreak ហើយចង់ ធ្វើការ Jailbreak តាមរយៈ Mac នោះអ្នកអាច ទាញយក កម្មវិធី Pangu 1.0 ពី គេហទំព័រ ​www.pangu.io បាន ហើយចុច Download ដែលមានរូប តំណាង Apple ចំណែកអ្នក ប្រើប្រាស់ Windows ចុចលើពាក្យ Download ដែលមានរូប តំណាង Windows 10 នៅពីមុខ វិញជា ការស្រេច។

ប្រសិនបើមានពត៌មានបន្ថែមទាក់ទងនឹងការ Jailbreak ក្រុមការងារ យើងខ្ញុំនឹង ជម្រាបជូន ប្រិយមិត្ត បន្តបន្ទាប់ទៀត រួមទាំង Tweak ថ្មីៗ និង ពិសេសៗ ផងដែរ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 9។

  • ដោយ: Meng
  • 9:25 AM, 29 October
  • ប្រភព: Pangu
  • Tag: ចំណេះដឹងទូទៅ