សូម​កុំ​សាក​ល្បង​ប្រើ​ប្រាស់ iOS ជំនាន់ Beta

ជារឿយៗមុននឹង ប្រព័ន្ធប្រតិបត្តិការ iOS នីមួយៗចេញ ជាផ្លូវការ Apple តែងតែដាក់ អោយធ្វើការ តេស្តសាកល្បង ជាមុនសិន ដែលយើងហៅ វាថា ជំនាន់ Beta ស្ថិតក្នុងការ តេស្តសាកល្បង ឧទាហរណ៍ iOS 9.2 Beta ជាដើម។ បច្ចុប្បន្ននេះ ប្រព័ន្ធ ប្រតិបត្តិការ iOS ចេញជា ផ្លូវការដល់ ជំនាន់ iOS 9.1 ហើយ ចំណែកឯ iOS 9.2 វាស្ថិតនៅក្នុង ការតេស្ត សាកល្បង នៅឡើយ (Beta)។

សូម​កុំ​សាក​ល្បង​ប្រើ​ប្រាស់ iOS ជំនាន់ Beta

ខណៈពេលនេះ ប្រព័ន្ធប្រតិបត្តិការ iOS 9.0.2 ដែលអាច Jailbreak បាន Apple មិនទាន់ បិទទេ អ្នកអាច ធ្វើការ Restore បាន ប្រសិនបើ អ្នកចង់ Jailbreak ចំណែកមិត្ត អ្នកអាន ដែលមិនចង់ ធ្វើការ Jailbreak គួរតែ Update ឬ Restore ទៅកាន់ ​9.1 តែកុំសាក ល្បងនឹង iOS 9.2 Beta អី។ ប្រសិនបើអ្នកព្យាយាម សាកល្បង អ្នកនឹងខាត ពេលវេលា ច្រើនជាមួយវា តែវា មិនមែន ជាបញ្ហា សម្រាប់មិត្ត អ្នកអានដែល ចំណាយ ពេលវេលា ចង់សាកល្បង វាទេ តែមុននឹង សាកល្បង កុំភ្លេច Back Up ទិន្នន័យ ចាស់ៗទុកជា មុនសិន។

សូម​កុំ​សាក​ល្បង​ប្រើ​ប្រាស់ iOS ជំនាន់ Beta

មូលហេតុដែល ខេមបូ មិនចង់អោយ ប្រិយមិត្ត ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS ជំនាន់ Beta ព្រោះជំនាន់ Beta មិនថា Public Beta ឬ Beta សម្រាប់ Developer នោះទេ វាគឺជាជំនាន់ មួយដែលស្ថិត នៅក្នុង ការតេស្ត សាកល្បង ហើយអាចនឹង ប្រឈមមុខបញ្ហា ជាច្រើន ដូចជា ធ្វើអោយឧបករណ៍ ដើរយឺត, មុខងារ ផ្សេងៗអាច នឹងមិន ដំណើរការ ឬ ដើរទាក់ៗ។ ជាពិសេស គឺមានកំហុស ឆ្គងច្រើន (Bug) យ៉ាងណាមិញ អ្នកនឹងខាត ពេលវេលា ក្នុងការ Restore សាជាថ្មី ម្តងទៀត ហើយប្រសិន បើអ្នក សាកល្បង វា ចុងក្រោយ គង់តែ Update ឬ Restore មកកាន់ ជំនាន់បញ្ចេញ ជាផ្លូវការ ដដែលហ្នឹង។ ហេតុដូច្នេះហើយ ប្រសិនបើចង់ ប្រើប្រាស់វា អ្នកគួរតែ រង់ចាំវា បញ្ចេញជាផ្លូវ ការវិញទៅ!!!

ប្រសិនបើប្រិយមិត្តមានចម្ងល់ឬ មតិយោបល់ ទាក់ទងនឹង បញ្ហាផ្សេងៗ មិនថា កុំព្យូទ័រ ឬ ស្មាតហ្វូន និង ឧបករណ៍ អេឡិចត្រូនិច ផ្សេងៗ អ្នកអាច Comment ឬ សួរមក កាន់ទំព័រ Cambo Report បាន ក្រុមការងារ យើងខ្ញុំ រីករាយ នឹងការ គាំទ្ររបស់អ្នក ទាំងអស់គ្នា ហើយយើង នឹងបន្ត ការងារនេះ រហូតតទៅ!!!

  • ដោយ: Meng
  • 9:33 AM, 29 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ