Apple បើកសិទ្ធឱ្យអតិថិជន អាចខ្ចី iPhone 6 យកទៅប្រើបាន ករណីណាបើ….

Apple បើកសិទ្ធឱ្យអតិថិជន អាចខ្ចី iPhone 6 យកទៅប្រើបាន ករណីណាបើ....

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានចុះផ្សាយដំណឹងថ្មីមួយមកថា ពួកគេនឹងចាប់ដាក់វិធានការ ដែលអាចអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួន អាចមានសិទ្ធខ្ចី iPhone 6 ទំហំ 16GB យកទៅប្រើប្រាស់បណ្តោះអាសន្នបាន ក្នុងករណីណាបើ iPhone 6, 6s, 6 Plus និង 6s Plus របស់ពួកគេ កំពុងជាប់ជួសជុលនៅឯហាង Aple Store. ក្នុងន័យនេះ Apple អាចជាមិនខាតអ្វីនោះឡើយ ខណៈដែលពួកគេក៏បានភ្ជាប់មកជាមួយនូវលក្ខណ្ឌ 4 យ៉ាង ដែលម៉ាសុីនខូចត្រូវយកមកធ្វើមានដូចតទៅ:

  • សំរាប់តែអ្នកប្រើប្រាស់ iPhone 6, 6 Plus, 6s និង 6s Plus
  • គ្រឿងម៉ាសុីនមិនអាច Connect ទៅ iTunes បាន
  • បើកម៉ាសុីនមិនចេញ
  • ម៉ាសុីនដែលគាំងត្រឹម Logo Apple
  • យ៉ាងណាមុិញ Apple ក៏បានប្រាប់ជាមុនថា ក្រោយពេលដែលអតិថិជនយក iPhone 6 ដែលខ្ចីប្រើនោះត្រលប់មកវិញ ពួកគេត្រូវធានានូវតួម៉ាសុីនស្អាតដដែល និងម្យ៉ាងទៀតទំហំអង្គចងចាំគឺត្រូវប្រើប្រាស់មានកំណត់ថែមទៀតផង។ វាអាចជារឿងមួយដែលសំណាងសំរាប់អតិថិជន តែក៏អាចចំណេញសំរាប់ Apple.

    ---------------------------------------
    ដោយ: កៅ រក្សា
    ->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple បើកសិទ្ធឱ្យអតិថិជន អាចខ្ចី iPhone 6 យកទៅប្រើបាន ករណីណាបើ....
    ->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple បើកសិទ្ធឱ្យអតិថិជន អាចខ្ចី iPhone 6 យកទៅប្រើបាន ករណីណាបើ....

    ចុះថ្ងៃទី 29 តុលា ឆ្នាំ 2015 ម៉ោង 09:00 ព្រឹក

    Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ