តារា​សម្តែង ប៊ឺ​រី លេង ជា វិបុល និង សាន់ វិសាល យ៉ាង​ចាស់ដៃ (​មាន​វីដេអូ​)

Sanofi

​ប៊ឺ​រី ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​មាន​ប្រជាប្រិយ​ម្នាក់​ក្នុង​ពិភព​សិល្បៈ កាលពី​ថ្ងៃទី ១៧ ខែតុលា កន្លងទៅ​ថ្មីៗ​នៅក្នុង​កម្មវិធី Killer Karaoke របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស បានធ្វើឱ្យ​លោក ជា វិបុល និង លោក សាន់ វិសាល ជា​ពិធីករ​ខ្មាស​គេ​មិន​ស្ទើរ​នៅ​ចំពោះមុខ​ទស្សនិកជន​ជាច្រើន​នាក់​ដែល​កំពុង​ទស្សនា​ផ្ទាល់​ក្នុង​ស្ទូឌីយូ ។​

កម្មវិធី Killer Karaoke ជា​កម្មវិធី​កម្សាន្ត​លំដាប់​ពិភពលោក​មួយ​ផ្សេងទៀត​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ហើយ​កាលពី​ថ្ងៃទី ១៧ ដែល​ទើបតែ​កន្លងទៅ​ថ្មីៗ​នេះ ក្នុងចំណោម​តារា​កិត្តិយស និង បេក្ខជន​ដែល​ចូល​លេង សុទ្ធ​តែមាន​អារម្មណ៍​ភ័យខ្លាច និង ព្រឺ​សម្បុរ​ព្រោះ​ល្បែង​លេង​ក្នុង​កម្មវិធី​នេះ​មាន​លក្ខណៈ​ចម្លែកៗ​មាន​តាំងពី​សត្វ​សាហាវៗ និង របស់​គួរឱ្យ​ខ្ពើមរអើម​ជាច្រើន​ផ្សេងទៀត ដោយឡែក​សម្រាប់​លោក ប៊ឺ​រី សំណាង​មិនល្អ​បះ​ចំ​ល្បែង​ឆក់​ឥត​ល្ហែ ធ្វើឱ្យ ប៊ឺ​រី ទ្រោម​ខ្លួន​ឈឺ​សាច់​ស្ពឹក​មុខ​មិន​ស្ទើរ​ព្រោះតែ​ល្បែង​មួយ​នេះ តែ​អ្វីដែល​គួរឱ្យ​អស់សំណើច​ទៀត​នោះ ពិធីករ​ទាំងពីរ​គឺ​លោក ជា វិបុល និង លោក សាន់ វិសាល ក៏ត្រូវ​ទ្រោម​ខ្លួន​ជាមួយ​លោក ប៊ឺ​រី ដែរ ដោយសារ​ម្ហូបអាហារ និង ភេសជ្ជៈ​ជាច្រើន​ត្រូវបាន​លោក ប៊ឺ​រី ជះ​លើ​ខ្លួន និង ចំ​កណ្តាល​មុខ​ដោយ​មិនបាន​តាំងចិត្ត លើសពីនេះទៅទៀត​លោក ប៊ឺ​រី ថែមទាំង​បាន​ជ្រុលដៃ​វាយ​ពិធីករ​ទាំងពីរ​ដោយ​ទប់​ជំហរ​មិន​ជាប់​ពេល​លោក​ត្រូវបាន​គេ​ឆក់​ទៀតផង ៕ អា​ទីល​


​ ​

Related