Man Utd ហាលអាវ គ្រាដែល Liverpool ទៅវគ្គ៨ក្រុមទាំងត្រដាបត្រដួស (Video Inside)

ក្រុងឡុងដ៍៖ ក្រុមបិសាចក្រហម Manchester United របស់លោក Louis van Gaal បានហាលអាវពីពានលំដាប់ទី៣ អង់គ្លេស Capital One Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយយប់មិញនេះ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Middlesbrough ខណៈពេលដែលក្រុមហង្សក្រហម Liverpool បានឡើងទៅវគ្គ៨ចុងក្រោយ បន្ទាប់ពីបានទម្លាក់ក្រុមភ្ញៀវ Bournemouth ១-០ ។

ទោះស្ថិតក្នុងទឹកដីនៃកីឡដ្ឋាន Old Trafford របស់ខ្លួនក៏ដោយ ក៏ Man Utd មិនអាចធ្វើអ្វីក្រុមភ្ញៀវ Middlesbrough បានដែរ ដោយរក្សាលទ្ធផល ០-០ តាំងពីប្រកួតពេញម៉ោង ៩០នាទី ថែម១៥នាទី២ដងក៏ដោយ ដោយបានបរាជ័យ ដោយបាល់ប៉េណាល់ទី ៣-១ ទៅវិញក្នុងការទាល់ពិន័យ១១ម៉ែត្រកាត់សេចក្តីនោះ ដែលអស់សិទ្ធិក្នុងការតាមប្រមាញ់ ពាននេះតទៅទៀតហើយ ។

ក្រឡេកមកមើល Liverpool ដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មីជាតិអាល្លឹម៉ង់ Jurgen Klopp បានទម្លាក់គូប្រជែង AFC Bournemouth ត្រឹម ១-០ តាំងពីវគ្គទី១ដោយកីឡាករ Nathaniel Clyne នៅនាទីទី១៧ រហូតដល់ការបញ្ចប់ ប្រកួតពេញម៉ោង Liverpool ១ និង Bournemouth ០ ។

ទន្ទឹមនឹងនោះដែរ ២ក្រុមទៀតក៏បានឡើងទៅវគ្គ៨ក្រុមដូចគ្នាដែររួមមានក្រុម Manchester City ដោយបានទម្លាក់គូ ប្រជែង Crystal Palace ចាស់ដៃ ៥-១ និង Southampton ទម្លាក់ Aston Villa ២-១ រួមជាមួយ៤ក្រុមដែលបានឈរ ចាំមុនមាន Everton, Hull City, Sheffield Wednesday និងក្រុម Stoke City ដែលនឹងចាប់ឆ្នោតជ្រើសរើសគូប្រ កួត និងទឹកដីនៅចុងខែក្រោយនេះបន្តទៀតក្នុងវគ្គ៨ក្រុមចុងក្រោយ ៕