ក្លឹបវ៉ូវី​ណាម​សាក​ល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប ចូល​រួម​ជើង​ឯកថ្នាក់​ជាតិ​ឆ្នាំនេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ ដែលរៀបចំឡើងដោយក្រសួង អប់រំ យុវជន និងកីឡា ក្រោមការសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។ ការប្រកួតនេះ គឺជា ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំនេះមានក្លឹបចូលរួមចំនួន ៦ក្លឹប ក្នុងចំណោម៦ក្លឹប មាន ក្លឹបវ៉ូវីណាមសាកលិវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមជាលើកដំបូង ។

លោក ទេព ជីវសុខុម អគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ នេះមានកីឡាករ-កីឡាការិនី ចំនួន៩៩នាក់ ក្នុងនោះមានកីឡាការិនី ២៤នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកថ្នាក់ជាតិ ដែលមកពីក្លឹបចំនួន៦ក្នុងរាជធានីភ្នំពេញ សុទ្ធសឹងតែជាជើងខ្លាំងប្រចាំតំបន់ រួមមាន ក្លឹបទាំង៦រួមមាន ក្លឹបវ៉ូវីណាមវិទ្យាល័យវត្តកោះមានកីឡាករ១២នាក់ និងកីឡាការិនី ៥នាក់, ក្លឹបវ៉ូវីណាមសាមគ្គីមានកីឡាករចូលរួមប្រកួតចំនួន១៧នាក់ និងកីឡាការិនី៧នាក់ ចំពោះក្លឹបអង្គការសង្គ្រោះកុមារកម្ពុជា មានកីឡាករ១៩នាក់ និងកីឡាការិនី៣នាក់ ក្លឹបវ៉ូវី ណាមសាកលិវិទ្យាល័យអាស៊ីអឺរ៉ុបកីឡាករ ចូលរួមមានចំនួន៦នាក់ និងកីឡាការិនី ៥នាក់ ចំពោះក្លឹបវ៉ូវីណាមក្រុមហ៊ុនរ័ត្ន សាខន មានកីឡាករចូលរួមប្រកួតចំនួន១១នាក់ និងកីឡាការិនី២នាក់ ព្រមទាំងក្លឹបវ៉ូវីណាមក្រសួងមហាផ្ទៃ មានកីឡាករចូលរួមចំនួន១០នាក់ និងកីឡាការិនី២នាក់ ។

ជាមួយគ្នានោះលោក ពៅ ហុក អ្នកគ្រប់គ្រងក្លឹបវ៉ូវីណាមសាកលិវិទ្យាល័យអាស៊ីអឺរ៉ុប បាននិយាយថា នេះជាលើកដំបូង ដែលបានចូលរួម ការប្រកួតនេះ ហើយរូបលោកមានសង្ឃឹមច្រើនក្នុងការទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ប៉ុន្តែ រូបលោក និងកូនក្រុម គឺចង់បាន មេដាយមាសច្រើនជាង ព្រោះកីឡាករ-កីឡាការិនី សុទ្ធសឹងតែជាជើងខ្លាំង ។

លោកអគ្គលេខាធិការបានបន្ថែមថា ឆ្នាំនេះជាលើកទី៣ហើយ ដែលបានបង្កើតកម្មវិធីប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ។ សម្រាប់រង្វាន់ជយលាភីលេខ១ នឹងទទួលបានមេដាយមាស១គ្រឿង លុយ១៥ម៉ឺនរៀល ជើងឯករងទទួលបានមេដាយប្រាក់១គ្រឿង ប្រាក់រង្វាន់១០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ ៣ទទួលបានមេដាយសំរឹទ្ធ១គ្រឿង និងលុយ ៨ម៉ឺនរៀល ៕

ក្លឹបវ៉ូវី​ណាម​សាក​ល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប ចូល​រួម​ជើង​ឯកថ្នាក់​ជាតិ​ឆ្នាំនេះ

ក្លឹបវ៉ូវី​ណាម​សាក​ល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប ចូល​រួម​ជើង​ឯកថ្នាក់​ជាតិ​ឆ្នាំនេះ

ក្លឹបវ៉ូវី​ណាម​សាក​ល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប ចូល​រួម​ជើង​ឯកថ្នាក់​ជាតិ​ឆ្នាំនេះ